ការបង្កើនសមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់ និងជប៉ុនកំពុងបង្កឱ្យមានការផ្លាស់ប្តូរឥរិយាបថរបស់រដ្ឋាភិបាលជប៉ុន។
អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ក្រុមចោរព័ត៌មានវិទ្យារុស្ស៊ីនិងអឺរ៉ុបខាងកើតបានគ្របដណ្ដប់លើពិភពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ប៉ុន្តែពួកគេប្រហែលជានឹងប្រឈមនឹងឧបសគ្គពីប្រទេសចិនដែលជាគូប្រជែងថ្មី។
ប្រឈមនឹងការតាមដាន ការជាប់ឃុំឃាំងក្នុងជំរំ និងការគាបសង្កត់ នៅក្នុងប្រទេសចិន ជនជាតិ ភាគតិចអ៊ុយហ្គ័រ (Uyghurs) រាប់ពាន់នាក់បានភៀសខ្លួនទៅបរទេស។
រដ្ឋាភិបាលចក្រភពអង់គ្លេស បានបដិសេធការអំពាវនាវ ដែលចង់ឱ្យដាក់ជាផ្លូវការថា ចិនជាប្រទេសដែលគំរាមកំហែងទៅលើផលប្រយោជន៍របស់អង់គ្លេស។
ខ្លាឃ្មុំផេនដាយក្សដែលរស់នៅសួនសត្វជាតិ Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោនអស់រយៈពេល២៣ឆ្នាំនឹងត្រឡប់ទៅប្រទេសចិនវិញនៅចុងឆ្នាំនេះ។
នៅក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៤ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយមេដឹកនាំសំខាន់របស់ចិន មានលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីចិនផងដែរ។
ប្រធានាធិបតីសំប៊ីលោក Hakainde Hichilema ស្ថិតនៅក្នុងប្រទេសចិនក្នុងសប្តាហ៍នេះ តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោកXi Jinping។
ថ្នាក់ដឹកនាំចិន ដែលបារម្ភដោយសាររបាយការណ៍សេដ្ឋកិច្ចដ៏ស្រងាកចិត្ត បានអំពាវនាវដល់ក្រុមអ្នកបណ្ដាក់ទុនបរទេសដែលស្ថិតនៅក្នុងប្រទេសចិនស្រាប់ឱ្យបន្តស្ថិតនៅទីនោះតទៅទៀត និងវិនិយោគិនបរទេសផ្សេងទៀតឱ្យមកវិនិយោគនៅក្នុងប្រទេស
ក្រុមអ្នកវិភាគអឺរ៉ុបអាស៊ី បានព្រមានថាបើសិនជាសហភាពអឺរ៉ុប នៅទីបញ្ចប់ដាក់ពន្ធគយយ៉ាងច្រើនលើរថយន្តប្រើថាមពលអគ្គិសនីរបស់ចិន ដែលទទួលបានជំនួយថវិកាពីរដ្ឋាភិបាលចិននោះ រដ្ឋាភិបាលទីក្រុងប៉េកាំង ប្រហែលជានឹងចាត់វិធានការដូចគ្នា ដើម្បីធ្វើឱ្យឧស្សាហកម្មអឺរ៉ុប រងគ្រោះ។
ក្រុមអ្នកវិភាគនិយាយថា ការសម្រេចរបស់មេដឹកនាំចិន លោក Xi Jingpin មិនចូលរួមសន្និសីទកំពូល G20នៅថ្ងៃសៅរ៍នេះ នៅក្នុងប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាទិភាពនៃគោលនយោបាយការបរទេសរបស់ចិន ដោយចិនរង់ចាំសន្និសីទកំពូលផ្លូវក្រវ៉ាត់ពាណិជ្ជកម្មជំនួសវិញ។
ចំនួនអ្នកទេសចរដែលទៅទស្សនាប្រទេសចិន មានតែមួយភាគនៃចំនួនភ្ញៀវមុនការរាតត្បាតជំងឺកូវីដ១៩ ទោះបីជាប្រទេសនេះបានបើកទទួលភ្ញៀវបរទេសពេញលេញវិញនៅក្នុងខែមីនាក៏ដោយ។
បើយោងទៅលើក្រុមហ៊ុន Microsoft បានឱ្យដឹងថា ការប្រឹងប្រែងអស់ពេល៦ខែរបស់ចិននេះ ទំនងដូចជាមានការប្រើប្រាស់ ការផលិតខ្លឹមសារដោយប្រើបច្ចេកវិទ្យា AI ដែលអាចផលិតទាំងរូបភាពដ៏អស្ចារ្យ និងអាចធ្វើឱ្យកាន់តែប្រសើរបន្តិចម្តងៗ។
ព័ត៌មានផ្សេងទៀត
No media source currently available