នេះគឺជាកម្មវិធី វីអូអេ ៦០ អាមេរិក សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
លោក Antony Blinken ថ្លែងថា ខណៈការបោះឆ្នោតកើតឡើងនៅទូទាំងពិភពលោកក្នុងឆ្នាំនេះ ប្រជាជននិងបេក្ខជននឹងទទួលបានព័ត៌មានមិនពិតជាច្រើន។ បាតុករតវ៉ាប្រឆាំងនឹងលោក Putin នៅខាងក្រៅស្ថានទូតរុស្ស៊ីក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកប្រធានាធិបតី Joe Biden និងនាយករដ្ឋមន្ត្រីអៀរឡង់លោក Leo Varadkar រំឭកខួបមួយសតវត្សរ៍នៃចំណងការទូតរវាងប្រទេសទាំងពីរនៅសេតវិមាន៕
សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកប្រាប់សមាជិកសភាថាសង្គ្រាមនៅអ៊ុយក្រែនស្ថិតលើជំនួយរបស់អាមេរិក។ អាមេរិកសន្យាផ្ដល់ជំនួយបន្ថែម១០០លានដុល្លារដើម្បីជួយប៉ូលិសហៃទីប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាល។ រដ្ឋបាលលោក Biden បង្ហាញថវិកា ៧,៣ លានលានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៥៕
យោធាអាមេរិកថាខ្លួនបានដឹកបុគ្គលិកស្ថានទូតអាមេរិកនៅក្នុងប្រទេសហៃទីចេញតាមផ្លូវអាកាស។
ពលរដ្ឋអាមេរិកនៅក្នុងរដ្ឋ ១៥ និងនៅដែនដី American Samoa ចេញទៅបោះឆ្នោតបឋម Super Tuesday នៅថ្ងៃអង្គារនេះ។ តុលាការកំពូលអាមេរិកចេញសាលក្រមឱ្យលោក Trump អាចមានឈ្មោះលើសន្លឹកឆ្នោតរដ្ឋ Colorado។ អាមេរិកជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញពីហៃទីឱ្យលឿនបំផុត ក្រោយពីមានការផ្ទុះអំពើហិង្សាដោយក្រុមជនអន្ធពាលកាលពីចុងសប្ដាហ៍៕
អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យមាន«បទឈប់បាញ់គ្នាជាបន្ទាន់មួយ»នៅតំបន់ហ្កាហ្សា។ ពលរដ្ឋទៅបោះឆ្នោតបឋមនៅរដ្ឋចំនួន ១៥ និងនៅដែនដី American Samoa នៅថ្ងៃអង្គារ។
លោក Biden សង្ឃឹមថានឹងបានឃើញបទឈប់បាញ់ថ្មីមួយរវាងអ៊ីស្រាអែលនិងហាម៉ាស់។ ចៅក្រមបញ្ជាឱ្យបន្តឃុំភ្នាក់ងារសម្ងាត់ FBI ម្នាក់ដែលពាក់ព័ន្ធនឹងលោក Hunter Biden និងឪពុកគឺលោកប្រធានាធិបតី Biden។ រដ្ឋ Michigan បោះឆ្នោតបឋមទាំងពីរគណបក្សនៅថ្ងៃអង្គារ។
រដ្ឋ Michigan នឹងបោះឆ្នោតបឋមទាំងពីរគណបក្សនៅថ្ងៃអង្គារ។ មានការគោរពវិញ្ញាណក្ខន្ធយុវជន Nex Benedict ដែលមានភេទមិនច្បាស់ ដែលបានស្លាប់កាលពីសប្ដាហ៍មុននៅរដ្ឋ Oklahoma។ នេះជាកម្មវិធី វីអូអេ ៦០ អាមេរិក ប្រចាំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
លោក Trump បញ្ចេញមតិសាធារណៈជាលើកដំបូងអំពីការស្លាប់របស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Alexey Navalny។
ប្រតិភូបក្សទាំងពីរពីព្រឹទ្ធសភាអាមេរិកស្នើឱ្យប្រទេសហុងគ្រីអនុម័តជាបន្ទាន់នូវសំណើរបស់ប្រទេសស៊ុយអែតសុំចូលជាសមាជិកអង្គការអូតង់។ រដ្ឋបាលលោក Biden គ្រោងនឹងបន្ទន់ជំហរលើការកាត់បន្ថយការបំភាយឧស្ម័ន ក្រោយមានការប្រឆាំងពីក្រុមហ៊ុនធំៗនិងសហជីពកម្មករ។
ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្ដីព្រាងច្បាប់ដែលមានទឹកប្រាក់៩៥ពាន់លានដុល្លារជាជំនួយដល់អ៊ុយក្រែន អ៊ីស្រាអែលនិងតៃវ៉ាន់កាលពីព្រឹកថ្ងៃអង្គារ។ លោកប្រធានាធិបតី Bidenថាអាមេរិកកំពុងជំរុញឱ្យមានការផ្អាកប្រយុទ្ធគ្នា៦សប្ដាហ៍រវាងអ៊ីស្រាអែលនិងហាម៉ាស់នៅហ្កាហ្សា
មន្ត្រីជាន់ខ្ពស់នៅបស្ចិមប្រទេសរិះគន់លោក Trump បន្ទាប់ពីលោកថាអាមេរិកប្រហែលជាមិនការពារសមាជិកអង្គការអូតង់។
ព័ត៌មានផ្សេងទៀត
No media source currently available