មេឃុំជ្រោយប្រស់នៃស្រុកកោះកុង ខេត្តកោះកុងគឺលោក ពុំ ធឿន ថ្លែងប្រាប់វីអូអេថាប្រជាពលរដ្ឋជិត២០០គ្រួសារក្នុងចំណោមពលរដ្ឋសរុបជាង៥០០គ្រួសារ រស់នៅលើផ្ទះបណ្តែតទឹកដែលលោកថាពួកគេត្រូវបានស្នើឲ្យចាកចេញពីការរស់នៅទីនោះ ទៅកន្លែងផ្សេង។
ក្នុងចំណោមមនុស្ស៩នាក់ដែលត្រូវបានចាប់ខ្លួននោះ មាន៦នាក់ជាសិស្សអនុវិទ្យាល័យ។ ប៉ូលិសបាននិយាយថា ក្រុមនេះបានព្យាយាមផលិតគ្រឿងផ្ទុះធ្វើពីសារធាតុ Triacetone Triperoxide (TATP) ក្នុងមន្ទីរពិសោធន៍នៅផ្ទះមួយកន្លែង។
ប្រភពមួយចំនួនលើកឡើងថា ការរាំងស្ទះនោះកើតមានឡើងដោយសារប្រទេសចិន និងប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិកបានដាក់សំណើជាច្រើននៅដំណាក់កាលចុងក្រោយ។
មនុស្សយ៉ាងតិចណាស់៣នាក់បានស្លាប់ ហើយជាង១០នាក់បានរងរបួសនៅក្នុងការផ្ទុះមួយនៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។
កាកបាទក្រហមមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃអង្គារថា ខ្លួនកំពុងបង្កើនការគាំទ្រដល់ប្រជាជនរាប់សែននាក់ ដោយសារវិបត្តិសេដ្ឋកិច្ចចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបន្ថែមលើការលំបាកបង្កឡើងដោយជំងឺកូវីដ១៩។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
អង្គការក្រៅរដ្ឋាភិបាលដែលបង្រៀនសត្វកណ្តុរហិតរកមីនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា«វីរបុរសកណ្តុរ»ឈ្មោះ Magawa ចូលនិវត្តន៍នៅចុងខែមិថុនានេះ បន្ទាប់ពីបម្រើនៅប្រទេសកម្ពុជាអស់រយៈពេល៥ឆ្នាំ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris និងមន្រ្តីយោធាជាន់ខ្ពស់នឹងចូលរួមក្នុងពិធីដាក់កម្រងផ្កានៅថ្ងៃច័ន្ទនេះនៅឯទីបញ្ចុះសពនៅក្រុង Arlington។
ប៉ូលិសបានសម្គាល់អត្តសញ្ញាណអ្នកបាញ់នោះថាជាបុរសអាយុ៥៧ឆ្នាំឈ្មោះ Sam Cassidy ដែលបានធ្វើការនៅកន្លែងអាជ្ញាធរដឹកជញ្ជូន Valley នៅក្នុងទីក្រុង San Jose។
ភាគីពិធីការិនីបានបដិសេធថានាងមិនមានចំណងស្នេហាលួចលាក់ជាមួយលោក ហេង សៀ ដូចការអះអាង ហើយថានាងប្រើកាំបិត ដើម្បីការពារខ្លួនតែប៉ុណ្ណោះ នៅគ្រាលោក ហេង សៀ ព្យាយាមរំលោភបំពានផ្លូវភេទលើរូបនាង។
ភរិយារបស់លោក ឆាំង សុង អតីតសមាជិកគណៈរដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ បានចេញមុខមកបដិសេធការផ្សាយដំណឹងអំពីមរណភាពរបស់ស្វាមី។ អ្នកស្រីថាស្វាមីមិនទាន់ទទួលមរណភាពនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃសុក្រនេះ ប៉ុន្តែស្ថានភាពសុខភាពរបស់លោកពិតជាធ្ងន់ធ្ងរ។
ព័ត៌មានផ្សេងទៀត