ខុសពីលើកមុន ដែលលោកហ៊ុន សែនហាក់ដូចជា មានភាពរំភើយមិនផ្តល់សារៈសំខាន់ចំពោះយុទ្ធនាការឃោសនាដោយលោកមិនបានចូលរួមតាំងពីឆ្នាំ១៩៩៨ ប៉ុន្តែការបោះឆ្នោតលើកនេះលោកត្រូវចេញមុខដឹកនាំក្បួន ដើម្បីឃោសនានៅថ្ងៃចុងក្រោយ កាលពីថ្ងៃសុក្រ។
ក្រោយពីការថ្លែងចប់ លោក កឹម សុខា បានដឹកនាំក្បួនឃោសនាយ៉ាងគគ្រឹកគគ្រេង ឆ្លងកាត់ដងវិថីធំៗ ក្នុងរាជធានីភ្នំពេញ ដែលអ្នកចូលរួមស្ថិតក្នុងយានជំនិះចម្រុះ រួមមានទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តតូចធំ។
នេះជាលើកដំបូងរបស់លោក ហ៊ុន សែន ដែលបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ព្រោះលោកមិនបានចូលរួមការឃោសនាបោះឆ្នោតថ្នាក់ក្រោមជាតិចំនួន៣លើកមកហើយ និងថ្នាក់ជាតិជាច្រើនអាណត្តិមកហើយដែរ។
នៅក្នុងឃុំត្រែងត្រយឹង នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បេក្ខជនជាស្ត្រីដូចគ្នាមកពីបក្សកាន់អំណាច និងបក្សសង្គ្រោះជាតិ នឹងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីរក្សានិងដណ្ដើមយកតំណែងមេឃុំនេះ។
«ខ្ញុំគិតថា នៅទីបំផុត អ្វីដែលនឹងកំណត់អនាគតរបស់ប្រទេសនានា ដូចជាប្រទេសកម្ពុជាគឺមិនមែនជាផ្លូវច្បាប់នៅកម្រិតអន្តរជាតិនោះទេ ប៉ុន្តែគឺជាការប្រមូលផ្តុំមនុស្សតាមរយៈនយោបាយ។»
ក្រុមអ្នកធ្វើការតស៊ូមតិបាននិយាយថា ការដែលយុវជនចូលរួមក្នុងនយោបាយកាន់តែច្រើននឹងមានការផ្លាស់ប្តូរនៅថ្នាក់មូលដ្ឋាន ក្រោយការបោះឆ្នោតឃុំសង្កាត់ ដោយសារថា មានកំណើនយុវជនទាំងបុរសនិងស្ត្រីចូលរួមក្នុងនយោបាយកាន់តែច្រើន។
នៅក្នុងសង្កាត់រការធំ នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពលរដ្ឋមួយចំនួន បានត្អូញត្អែររឿងមិនមានផ្លូវចេញចូលផ្ទះជិតមួយឆ្នាំមកហើយ ដោយពួកគេបានរិះគន់ចៅសង្កាត់បច្ចុប្បន្នថា មិនមានសមត្ថភាពដោះស្រាយបញ្ហានេះ។ ពួកគេបង្ហាញក្ដីសង្ឃឹមថា ចៅសង្កាត់ថ្មីនឹងជួយពួកគេឲ្យមានផ្លូវចេញចូលផ្ទះបាន។
បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់បួននាក់បានចូលរួមក្នុងវេទិកាពិភាក្សាដេញដោល អំពីគោលនយោបាយគណបក្សនានា មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែខិតចូលមកដល់ក្រុមអាជីវករ បានយល់ព្រមផ្អាកការលក់គ្រឿងស្រវឹងចំនួន២ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋ និងអាជីវករ ផ្អាកការទទួលទាននិងធ្វើអាជីវកម្មគ្រឿងស្រវឹង ដើម្បីធានាបរិយាកាសបោះឆ្នោតមួយដែលគ្មានហិង្សា និងទំនាស់នានា។
ព័ត៌មានផ្សេងទៀត