អ្នកសារព័ត៌មានដែលទៅយកព័ត៌មានក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៣ ខែកក្កដាខាងមុខ គឺតម្រូវឱ្យជូនដំណឹងទៅប្រធានមណ្ឌល ឬប្រធានការិយាល័យបោះឆ្នោតជាមុន ទើបអាចយកព័ត៌មានបាន បើទោះជាមានកាត ចុះយកព័ត៌មានចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ដោយ។ នេះបើតាមម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យអ្នកដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាពអាចទៅបោះឆ្នោតនាខែកក្កខាខាងមុខបាន ប្រសិនបើពួកគេមានឈ្មោះក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប្រធាន គ.ជ.ប បានប្រកាសស្នើឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងនៅក្រៅប្រទេស ត្រឡប់មកបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។ ប៉ុន្តែអ្នកតាមដានកិច្ចការបោះឆ្នោតក្នុងស្រុកយល់ថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនអាចបោះបង់សិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយសារឧបសគ្គខ្លះពាក់ព័ន្ធនឹងការចំណាយខ្ពស់។
ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលត្រូវទៅបោះឆ្នោត គូសសន្លឹកឆ្នោតចោល ដោយសារអវត្តមានគណបក្សភ្លើងទៀន។
លោក សម រង្ស៊ី បានអះអាងថា ការផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការកែច្បាប់បោះឆ្នោត ដើម្បីកំហិតសិទ្ធិមន្រ្តីគណបក្សជំទាស់ក្នុងការឈរឈ្មោះ។
ការបោះឆ្នោតជាតិឆ្នាំ ២០២៣ នេះ ត្រូវបានក្រុមអ្នកជំនាញនយោបាយកម្ពុជា យល់ថាជាដំណើរការនយោបាយមួយដ៏ប្រុងប្រយ័ត្នខ្ពស់របស់គណបក្សកាន់អំណាចនៅកម្ពុជាដោយអវត្តមានគូប្រជែងចម្បងដែលហុចទាំងផលប្រយោជន៍និងផលវិបាក ខណៈបេក្ខភាពនាយករដ្ឋមន្ត្រីជំនាន់ក្រោយបានបង្ហាញឡើងជាសាធារណៈផងដែរនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាបន្ទាន់ ដោយកំណត់លក្ខខណ្ឌមិនអនុញ្ញាតឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយ
សកម្មជននិងថ្នាក់ដឹកនាំនៅតាមមូលដ្ឋានរបស់គណបក្សនេះ លើកឡើងថា ការសម្រេចរបស់ គ.ជ.ប ដោយបដិសេធការចុះឈ្មោះរបស់គណបក្សភ្លើងទៀត ជារឿងអយុត្តិធម៌ ដែលធ្វើឱ្យពួកគេចាប់ផ្តើមបាត់បង់ក្តីសង្ឃឹមស្តារប្រជាធិបតេយ្យនៅកម្ពុជាបន្តិចម្តងៗ។
មន្ត្រីឃ្លាំមើលការបោះឆ្នោតលើកឡើងថាប្រសិនការឱ្យថវិកានោះ ធ្វើឡើងត្រឹមតែក្នុងរង្វង់នៃសមាជិកគណបក្ស វាមិនមានអ្វីខុសឆ្គងនឹងច្បាប់បោះឆ្នោតឡើយ ប៉ុន្តែបើសិនជាឱ្យចំពោះប្រជាពលរដ្ឋទូទៅ វាអាចចាត់ចូលក្នុង«ករណីទិញទឹកចិត្តប្រជាពលរដ្ឋ»។
ពលរដ្ឋខ្មែរអាមេរិកាំងដែលជាប់ពាក់ព័ន្ធនយោបាយមួយចំនួន បាននិយាយជាមួយ វីអូអេ កាលពីសប្តាហ៍មុនថា ពួកគេមានចិត្តរីករាយចំពោះសេចក្តីថ្លែងការណ៍នេះ ប៉ុន្តែអ្នកខ្លះនិយាយថា ពួកគេចង់ឃើញការចូលរួមកាន់តែស៊ីជម្រៅពីសហរដ្ឋអាមេរិកមុនការបោះឆ្នោតថ្ងៃទី ២៣ ខែកក្កដា។
ព័ត៌មានផ្សេងទៀត
No media source currently available