កាលពីថ្ងៃព្រហស្បតិ៍មានសេចក្តីរាយការណ៍ថា សកម្មជនជាតិថៃ វ័យក្មេងម្នាក់ត្រូវបានមនុស្សមួយក្រុមចាប់ដាក់ក្នុងរថយន្តនៅទីក្រុងភ្នំពេញ។ អង្គការសិទ្ធិមនុស្សអន្តរជាតិ(HRW)បានជំរុញឲ្យកម្ពុជាស៊ើបអង្កេតករណីនេះ ថាតើសកម្មជនដែលស្នាក់នៅកម្ពុជានេះកំពុងនៅទីណា។
ក្នុងការរំឭកខួបទី៧១ នៃការប្រគល់ដែនដីកម្ពុជាក្រោមទៅក្រោមការគ្រប់គ្រងរបស់វៀតណាមដោយអាណានិគមបារាំង លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ស្នើឲ្យមានសាមគ្គីគ្នាក្នុងចំណោមពលរដ្ឋខ្មែរក្រោម និងពលរដ្ឋកម្ពុជា ដើម្បីពង្រឹងព្រលឹងជាតិឡើងវិញ។
ខួបនៃការបង្ក្រាបនៅទីលាន Tiananmen នេះ កើតឡើងចំថ្ងៃនៃភាពតានតឹងនយោបាយមួយទៀតនៅក្នុងទីក្រុងហុងកុង ដោយសារតែសមាជិករដ្ឋសភានៃទីក្រុងនេះបានអនុម័តលើសំណើច្បាប់មួយដែលចាត់ទុកការមិនគោរពភ្លេងជាតិចិនជាបទឧក្រិដ្ឋ។
លោក Johnson បានធ្វើការប៉ាន់ស្មានថា ពេលនេះមានពលរដ្ឋហុងកុងរហូតដល់ជាង៣៥០.០០០នាក់ហើយដែនកាន់លិខិតឆ្លងដែនអង់គ្លេស ហើយអាចមានពលរដ្ឋ២,៥លាននាក់ទៀតអាចដាក់ពាក្យសុំបាន។
ឧត្តមស្នងការអ.ស.ប.ផ្នែកសិទ្ធិមនុស្សភ្ញាក់ផ្អើលនឹងការបង្ក្រាបលើសិទ្ធិបញ្ចេញមតិក្នុងប្រទេសចំនួន១២រួមទាំងកម្ពុជា ដោយសារអ្វីដែលអាជ្ញាធរហៅថា «ព័ត៌មានក្លែងក្លាយ» ឬ«ព័ត៌មានមិនពិត»និង«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» ហើយនឹង«រៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល»ជាដើម។
យុទ្ធនាការជិះកង់ពីខេត្តកោះកុងមកភ្នំពេញរបស់ក្រុមយុវជនមាតាធម្មជាតិមិនបានសម្រេចនោះទេ ដោយសារកម្លាំងសមត្ថកិច្ចឃាត់ចាប់យកកង់របស់ពួកគេនៅព្រឹកថ្ងៃពុធនេះ ហើយចង់ឲ្យពួកគេសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ។
ប៉ូលិសនៅក្រុងហុងកុងកាលពីថ្ងៃចន្ទបានប្រកាសហាមឃាត់ជាផ្លូវការមិនឲ្យមានការប្រារព្វពិធីអុជទៀនរឭកដល់ជនរងគ្រោះនៃការបង្ក្រាបរបស់អាជ្ញាធរចិនទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩នៅទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ហ៊ុន វណ្ណៈ នៅព្រឹកថ្ងៃច័ន្ទនេះត្រូវសមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនយកទៅអប់រំ។
លោក ស៊ុន ធន់ មន្រ្តីអតីតគណបក្សសង្រ្គោះជាតិនៅក្នុងខេត្តកំពង់ធំត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃច័ន្ទរួចបញ្ជូនមករាជធានីភ្នំពេញខណៈក្រុមគ្រួសារមិនដឹងពីមូលហេតុ។
កាលពីថ្ងៃពុធទី ២៧ ខែឧសភាកន្លងទៅនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch បានចេញផ្សាយរបាយការណ៍ដែលរៀបរាប់អំពីផលប៉ះពាល់ដ៏គួរឲ្យតក់ស្លុតទៅលើកុមារហ្វីលីពីន ដោយសារតែសង្គ្រាមប្រឆាំងគ្រឿងញៀន។
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៣២ បានអំពាវនាវឲ្យរដ្ឋាភិបាលជួយឲ្យពលរដ្ឋខ្មែរដែលជាប់នៅក្នុងប្រទេសម៉ាឡេស៊ីបានត្រឡប់មកកម្ពុជាវិញ«ដោយសុវត្ថិភាពនិងជាបន្ទាន់»។
មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ពលករខ្មែរជាង១៤.០០០នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញក្នុងឆ្នាំ២០១៩ ក្រោមហេតុផលថាពួកគេស្នាក់នៅប្រទេសថៃខុសច្បាប់។
ព័ត៌មានផ្សេងទៀត
No media source currently available