អាជ្ញាធរពន្ធនាគារកម្ពុជាបានចាប់ផ្តើមរឹតបន្តឹងការសួរសុខទុក្ខនៅពន្ធនាគារដើម្បីបញ្ចៀសការចម្លងវីរុសកូរ៉ូណា ខណៈអ្នកឆ្លងនៅកម្ពុជាបានកើនឡើងដល់១១៩នាក់។ ពន្ធនាគារបានធ្វើតេស្តអ្នកជាប់ឃុំ៥នាក់រកវីរុសកូរ៉ូណា ដោយទទួលបានលទ្ធផលអវិជ្ជមាន
ពលរដ្ឋអាមេរិកាំងដើមកំណើតចិននាំគ្នាអង្គាសប្រាក់ដើម្បីជួយទិញឧបករណ៍ពេទ្យ ទោះជាពួកគេកំពុងប្រឈមជាមួយការគំរាមប្រកាន់ពូជសាសន៍ក៏ដោយ។
សេចក្តីព្រាងច្បាប់ស្ដីពី«ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន»ត្រូវបានរិះគន់ថា នឹងផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការគ្រប់គ្រងអំណាចបន្ថែមទៀតរបស់គណបក្សកាន់អំណាច។
លោកបានលើកទឹកចិត្តកម្មករឲ្យសម្រួលអារម្មណ៍ ហើយគោរពតាមបទបញ្ជារបស់រដ្ឋាភិបាល ដោយសាររដ្ឋាភិបាលជាអ្នកគ្រប់គ្រងព័ត៌មាន អំពីគ្រោះថ្នាក់នៃកូវីដ ១៩ និងដឹងពីហានិភ័យនៃការរីករាលដាល។
លោក សុវណ្ណ រិទ្ធី បានដកស្រង់ពាក្យសម្តីរបស់នាយករដ្ឋមន្រ្តីថា៖ «បើអ្នករត់ម៉ូតូឌុបក្ស័យធនលក់ម៉ូតូចាយសិនទៅ! រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។ នគរបាលអះអាងថា «នេះជាការបំប៉ោងនិងបំពុលសង្គម»ហើយធ្វើឲ្យមានការយល់ច្រឡំលើនាយករដ្ឋមន្ត្រី»។
គណបក្សសង្គ្រោះជាតិស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលយកពលករខ្មែរចំនួន ១៥០នាក់ ដែលកំពុងជាប់គាំងនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីរដ្ឋាភិបាលបានបដិសេធមិនឱ្យពួកគេវិលមកវិញ ដោយព្រួយបារម្ភថា អាចនឹងចម្លងវីរុសកូរ៉ូណាចូលក្នុងប្រទេស។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្មករដែលត្រូវព្យួរការងារដោយសាររោងចក្រផ្អាកផលិតកម្ម ខណៈប្រឈមមេរោគកូរ៉ូណានឹងទទួលបាន៤០ដុល្លារពីរដ្ឋាភិបាល និង៣០ដុល្លារពីម្ចាស់រោងចក្រ សរុបទាំងអស់៧០ដុល្លារក្នុងមួយខែ។
កាលពីខែតុលា ឆ្នាំមុន ក្រុមហ៊ុន Xayaburi Power Co. Ltd. បានបញ្ជាក់ថា គម្រោងនេះបានចំណាយទឹកប្រាក់ជាង ៦៤០ លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថាន ដូចជាការសាងសង់កន្លែងសម្រាប់កករឆ្លងកាត់ និងលំហូរទឹក និងកន្លែងដើម្បីឱ្យត្រីអាចធ្វើដំណើរឆ្លងកាត់បាន។
កម្ពុជាមានអ្នកជាប់ឃុំជាស្រ្តីចំនួន ១.៦១៤នាក់ នៅក្នុងពន្ធនាគារចំនួន ១៨ ដោយមានកុមារ ១០៣នាក់ ជាប់នៅជាមួយម្តាយនិង ៥៤២នាក់ ទៀតជាអនីតិជន។ ហើយក្នុងនោះមានស្រ្តី ៦១៩នាក់ កុមារា ១៥៦នាក់ និងកុមារី ៤នាក់ ត្រូវបានកាត់ទោសរួចហើយ។នេះបើតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្សនានា។
សម្រាប់ពលករស្របច្បាប់ដែលសម្រេចចិត្តបន្តស្នាក់នៅថៃ គឺអ្នកខ្លះអាចទទួលបានផលប្រយោជន៍ខ្លះពីថៅកែ ដោយនៅបន្តទទួលបានប្រាក់ឧបត្ថម្ភពាក់កណ្តាល បើសិនជារោងចក្រផ្អាកដំណើរការ។
អង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុបបានអំពាវនាវនៅថ្ងៃសុក្រនេះឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងការជួញដូរមនុស្ស ក្នុងពេលដែលមានវិបត្តិជំងឺកូវីដ១៩ជាសាកល។
ព័ត៌មានផ្សេងទៀត
No media source currently available