លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានលើកឡើងថាអតីតអ្នកគាំទ្រនយោបាយទាំងបីនាក់របស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ បានសារភាពដោយសារមានសម្ពាធ ហើយពួកគេសារភាពដើម្បីរួចផុតពីការឃុំខ្លួនក្នុងពន្ធនាគារ។
នាយករដ្ឋមន្រ្តីនៃប្រទេសអេត្យូពីលោក Abiy Ahmed Ali បានឈះពានរង្វាន់ណូប៊ែលសន្តិភាពសម្រាប់ស្នាដៃនៃកិច្ចប្រឹងប្រែងរបស់លោកក្នុងការបង្កើតសន្តិភាពជាមួយនឹងប្រទេសអេរីទ្រេដែលនៅជិតខាង។
នៅពេលដែលប្រទេសចិន បន្តប្រឈមនឹងការរិះគន់ចំពោះការដាក់សម្ពាធទៅលើទីក្រុងហុងកុងស្តីពីការធ្វើបាតុកម្មដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលកំពុងតែមានជាបន្តនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានទទួលការគាំទ្រពីប្រទេសអ៊ូហ្គង់ដា។
មន្ត្រីសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាបារម្ភថាការចាប់ខ្លួនអ្នកនយោបាយប្រឆាំងនឹងមានជាបន្តទៀតក្នុងពេលខាងមុខនេះ។
ឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មានVOA នៅក្រៅកិច្ចប្រជុំទូទៅនៃមហាសន្និបាតអ.ស.បលើកទី៧៤ក្នុងបុរីញូវយ៉ក កាលពីចុងសប្ដាហ៍មុន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានមានប្រសាសន៍ថា គ្មានការចរចាណាមួយជាមួយអតីតគណបក្សសង្គ្រោះជាតិនោះឡើយ៕
ប្រទេសឥណ្ឌូណេស៊ីប្រឈមនឹងការតវ៉ាទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ដោយសារតែមានរលកនៃការតវ៉ារបស់សាធារណជនចំពោះសំណើសើរើក្រមព្រហ្មទណ្ឌរបស់ប្រទេស និងចំពោះវិធានការដ៏ប្រទាំងប្រទើសមួយនៅក្នុងការធ្វើឲ្យអង្គភាពប្រឆាំងអំពើពុករលួយចុះខ្សោយ។
ប៉ូលិសក្រុងហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងទីកន្លែងជាច្រើនកាលពីថ្ងៃអាទិត្យនៅពេលដែលបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់ម៉ឺននាក់ បានចេញមកតាមផ្លូវនានាដោយបានបំពានការហាមឃាត់ការពាក់ម៉ាសបិទមុខ។
រដ្ឋាភិបាលក្រុងហុងកុង កាលពីថ្ងៃសុក្រ បានហាមប្រាមប្រជារាស្ត្រមិនឱ្យពាក់ម៉ាស់ នៅក្នុងបាតុកម្មសាធារណៈដោយយកមកប្រើនូវច្បាប់ស្តីពីអំណាចគ្រាមានអាសន្នដែលបានត្រូវបង្កើតឡើងក្នុងសម័យអាណានិគមអង់គ្លេស។
ក្រុមអង្គការនិងស្ថាប័នការពារអ្នកកាសែតនិងសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក បានថ្កោលទោសការសម្រេចរបស់តុលាការភ្នំពេញ ក្នុងការបន្តស៊ើបអង្កេតលើសំណុំរឿងក្ដីរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប ដោយបានអំពាវនាវឱ្យអាជ្ញាធរទម្លាក់បទចោទប្រកាន់លើអ្នកទាំងពីរនាក់នេះ។
អង្គការការពារសិទិ្ធមនុស្ស Human Rights Watch បានឲ្យដឹងថា ភ្នាក់ងារសន្តិសុខរបស់ប្រទេសកេនយ៉ាបានបំពាននិងបណ្តេញប្រជាជននៅក្នុងព្រៃ Mau ដោយខុសច្បាប់។
អ្នកស្រី ឡាំ ចន្ថា ដែលជាភរិយារបស់សុធារិន្ទ បាននិយាយថា អ្នកស្រីមានការបារម្ភពីស្ថានភាពគ្រួសារ នៅពេលដែលសាលក្រមត្រូវលើកពេលជាលើកទីពីរ។ អ្នកស្រីបាននិយាយថា៖ «អាហ្នឹង កាន់តែអូស[បន្លាយ] កាន់តែពិបាកជីវភាពក្នុងគ្រួសារយើងណា»។
សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមសំណុំរឿងអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី ជាលើកទីពីរនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតុលាការលើកហេតុផលថា សំណុំរឿងនេះ គ្មានភស្តុតាងពេញលេញ និងត្រូវធ្វើការស៊ើបអង្កេតបន្ថែម។ តែ ក្រុមមន្ត្រីសិទ្ធិមនុស្សយល់ថានេះ គឺការសម្រេចមិនសមហេតុផល។
ព័ត៌មានផ្សេងទៀត
No media source currently available