អង្គការសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាឡើងវិញ ដោយមើលឃើញអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អង្គការសង្គមស៊ីវិល និងការផ្តល់សេវាសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាការបង្រ្កាបបង្គាចាក់ចាហួយ និងផ្ទុកសារធាតុគីមីជាង៤តោននេះនៅទីតាំងសង្កាត់ភ្នំពេញថ្មី។
សេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានលើកឡើងថា អ្នកស្រីវេជ្ជបណ្ឌិត Mandy K. Cohen បានជួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា និងដៃគូធ្វើការក្នុងវិស័យសុខភាពសាធារណៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកុម្ភៈ។
តាមការសាកសួរបង្ហាញថានៅផ្ទះអ្នកជំងឺមានមាន់៥ក្បាល និងទា៣ក្បាល បានងាប់ហើយបានយកមាន់ទានោះមកធ្វើម្ហូបបរិភោគ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ភាគីទាំងពីរក៏បានឯកភាពបង្កើតស្ថានអគ្គកុងស៊ុល កម្ពុជា នៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍។ ភាគីទាំងពីរក៏បានឯកភាពបង្កើតក្រុមការងារចម្រុះ ដើម្បីសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម។
ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ក្នុងពាក្យបណ្តឹងទៅតុលាការថា ការថ្លែងរបស់លោក ស៊ឹង សែនករុណា នៅក្នុងអត្ថបទនោះ ជាការ«ទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា»។
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក អាង ឧត្តម ប្រាប់អ្នកកាសែតថា នៅក្នុងសវនាការ តុលាការសាលាឧទ្ធរណ៍បានសួរដេញដោលលោក កឹម សុខា អំពីប្រវត្តិអប់រំ ការងារ និងការធ្វើនយោបាយរបស់លោក ក៏ដូចជាការប្រព្រឹត្តទៅនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីមិនទាន់មានក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា មិនមានអ្វីខុសគ្នាទេរវាងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដោយសារមេដឹកនាំទាំងពីរដើរតាមនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ លោកថ្លែងថា អ្វីដែលសំខាន់ គឺមេដឹកនាំបំពេញតម្រូវការរបស់ម្ចាស់ឆ្នោត។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ មានរយៈពេល ១៤ ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកឡើងរបស់លោក ទាវ វណ្ណុល អំពីប្រជាធិបតេយ្យកាន់តែចុះខ្សោយ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មានលក្ខណៈជាការចោទប្រកាន់មកលើរដ្ឋាភិបាលទាំងបំពាន និងខុសពីការពិត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាល ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះ។
ការបដិសេធនេះ កើតឡើងបន្ទាប់ពីសមាជិកក្រុមប្រឹក្សាចំនួន ៨ នាក់ បានប្តឹងលោក ស៊ុន ចន្ធី អតីតប្រធានប្រត្តិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ធំ ឱ្យសងប្រាក់សរុបជាង ១២ លានរៀលដល់ពួកគេវិញ។ ពួកគេចោទលោក ស៊ុន ចន្ធី ពីបទ«ឆបោក»។
ព័ត៌មានផ្សេងទៀត
No media source currently available