អ្នកតាមដានមួយចំនួនបានចោទសួរអំពីសមត្ថភាព និងគុណសម្បត្តិរបស់អ្នកដែលចាកចេញពីគណបក្សជំទាស់ ហើយទទួលបានតំណែងនិងតួនាទីខ្ពស់ៗក្នុងស្ថាប័នរដ្ឋ នៅពេលពួកគេចុះចូលជាមួយគណបក្សកាន់អំណាច។
អ្នកសារព័ត៌មានដែលទៅយកព័ត៌មានក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៣ ខែកក្កដាខាងមុខ គឺតម្រូវឱ្យជូនដំណឹងទៅប្រធានមណ្ឌល ឬប្រធានការិយាល័យបោះឆ្នោតជាមុន ទើបអាចយកព័ត៌មានបាន បើទោះជាមានកាត ចុះយកព័ត៌មានចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ដោយ។ នេះបើតាមម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យអ្នកដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាពអាចទៅបោះឆ្នោតនាខែកក្កខាខាងមុខបាន ប្រសិនបើពួកគេមានឈ្មោះក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប្រជាពលរដ្ឋដែលវីអូអេបានធ្វើបទសម្ភាសន៍ភាគច្រើនបានលើកឡើងអំពីផលវិជ្ជមានដែលកើតចេញពីទំនាក់ទំនងល្អរវាងមហាអំណាចទាំងពីរ គឺចិននិងសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ លោក ស៊ុន ចន្ធី បានស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតគណបក្សនយោបាយបាយថ្មី ក្រោយការចាកចេញពីគណបក្សជំទាស់
វិសោធនកម្មច្បាប់បោះឆ្នោត ដែលធ្វើឡើងតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់ផ្តន្ទាទោសលើជនទាំងឡាយណាដែលបង្កការរារាំង ឬញុះញង់មិនឱ្យពលរដ្ឋទៅបោះឆ្នោត
អ្នកនាំពាក្យតុលាការខេត្តរតនគិរី លោក កែវ ពិសុទ្ធ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា តុលាការកំពុងតែធ្វើការទៅលើរឿងនេះ ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា តើនឹងសម្រេចយ៉ាងណានោះទេ។
ការខកចិត្តបានកើតមានឡើងក្នុងចំណោមសមាជិកមួយចំនួននៃប្លុកប្រទេសចំនួន ១០ អំពីរបៀបដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ហើយការបោះជំហានចុងក្រោយរបស់ប្រទេសថៃ នឹងបង្កើតសំណួរថ្មីៗអំពីឯកភាព ក៏ដូចជាសាមគ្គីភាពរបស់អាស៊ាន។
លោក ស៊ឹង បញ្ញាវុធ ចៅក្រមតុលាការកំពូល និងជាប្រធានប្រឹក្សាជំនុំជម្រះ កាលពីថ្ងៃចន្ទ បានប្រកាសបដិសេធបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា និងតម្កល់សាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការដដែល។
ព័ត៌មានផ្សេងទៀត
No media source currently available