លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យទប់ស្កាត់សកម្មភាពទាំងឡាយណាដែលបង្កជាផលប៉ះពាល់ដល់ការប្រតិបត្តិនៃតម្លៃសាសនា និងសន្តិសុខសង្គម។ អ្នកតាមដានជំរុញឱ្យក្រសួងធម្មការ និងសាសនា ត្រូវតែបើកការស៊ើបអង្កេតចំពោះសកម្មភាពដែលកំពុងកក្រើកពេញបណ្តាញសង្គម ពាក់ព័ន្ធនឹងជំនឿលើបារមីរបស់ព្រះអង្គចន្ទ មុនី។
លោកហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា កសិករហើយនឹងអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានគួររួមគ្នាធ្វើការជាមួយមន្ត្រីកសិកម្មឃុំដែលទើបត្រូវបានជ្រើសរើសដើម្បីធានាថា ពួកគេអាចបំពេញការងារបានដោយគ្មានឧបសគ្គ ឈានទៅសម្រេចបេសកកម្មនៃការជួយកសិករឲ្យយល់ដឹងបន្ថែមពីការធ្វើកសិកម្ម។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានវាយតម្លៃផលប៉ះពាល់បរិស្ថានដោយមានការទទួលខុសត្រូវចំពោះគម្រោងនៃការអភិវឌ្ឍនានា មិនឱ្យប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ។
ក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបដិសេធថា មិនមានការបង្ខំមនុស្សឱ្យធ្វើការ ដើម្បីបោកបញ្ឆោតជនជាតិថៃ និងបង្ខាំងមនុស្សទុក ដូចការចុះផ្សាយរបស់សារព័ត៌មានថៃឡើយ។
លោកថ្លែងដូច្នេះ ក្រោយជនសង្ស័យម្នាក់ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ ២៣ ឆ្នាំ បានបើករថយន្ត Jeep ពណ៌ខ្មៅ បុកអ្នកជិះម៉ូតូម្នាក់ បណ្តាលឲ្យស្លាប់ ហើយរត់គេចខ្លួន។
ប្រជាសហគមន៍ការពារព្រៃឈើធម្មជាតិនៅក្នុងខេត្តកំពង់ស្ពឺបានទទូចសុំឱ្យតុលាការផ្តល់យុត្តិធម៌ដល់ពួកគេ ស្របពេលដែលតុលាការបានកោះហៅប្រជាសហគមន៍ជិត២០នាក់ ឱ្យមកបំភ្លឺ ក្នុងនាមជាជនរងគ្រោះ និងខ្លះជាសាក្សី ទាក់ទងនឹងអំពើហិង្សា។ ពួកគេអះអាងថា ទាហានម្នាក់បានដឹកនាំក្រុមទាហានវាយពួកគេ ក្នុងជម្លោះដីធ្លីសហគមន៍កាលពីឆ្នាំ២០២២។
នេះ។ នគរបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា មិនមានដូចការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលមានការដកស្រង់សម្តីរបស់នគរបាលថៃឡើយ។
ប្រជាពលរដ្ឋដែលប្រកបរបរលក់ត្រីប្រហុកឱ្យដឹងថា ឆ្នាំនេះ ត្រីមានការកើនឡើង ប៉ុន្តែឆាប់អស់មុនរដូវទៅវិញ ដែលបង្កជាការព្រួយបារម្ភសម្រាប់ពួកគេ។ ពួកគេអំពាវនាវឱ្យប្រជាពលរដ្ឋឆាប់មកទិញត្រីប្រហុក ខណៈតម្លៃមិនទាន់កើនឡើងនៅឡើយ។
កម្ពុជានាំចេញស្វាយចន្ទី ដែលមិនទាន់កែច្នៃស្ទើរតែ៩០ភាគរយទៅលក់ឲ្យក្រុមហ៊ុននៅប្រទេសវៀតណាម និងក្រុមហ៊ុនអន្តរជាតិផ្សេងទៀត ដូចជាក្រុមហ៊ុនមកពីប្រទេសឥណ្ឌា។ គ្រាប់ស្វាយចន្ទីស្ងួតត្រូវបានលក់ក្នុងតម្លៃខ្ពស់បំផុតក្នុងចន្លោះពី១៨៥០រៀល ទៅ១៩០០ រៀល ក្នុង១គីឡូក្រាម នៅឆ្នាំ២០២៣ គឺកើនប្រមាណ១៥%នៃតម្លៃលក់កាលពីឆ្នាំ២០២២។
ការព្រួយបារម្ភនេះធ្វើឡើងដោយតំណាងជនជាតិដើមភាគតិចចំនួន១៨៦ ក្នុងនោះស្ត្រី៤៤នាក់ដែលមានវត្តមាននៅក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិជាសមូហភាពរវាងជនជាតិដើមភាគតិច ដើម្បីប្រមូលធាតុចូលពាក់ព័ន្ធក្តីបារម្ភនានា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នៅខេត្តសៀមរាប។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានតាមដានជម្លោះដីធ្លីនេះ សាទរសេចក្តីសម្រេចរបស់តុលាការក្នុងការទម្លាក់ចោលបទញុះញង់លើសកម្មជនដីធ្លីទាំងពីរនាក់។
ជនជាតិថៃ ៩ នាក់ ក្នុងនោះមានស្រ្តីម្នាក់បានដុតភ្លើងនៅកាស៊ីណូមួយឈ្មោះ Puli ក្នុងក្រុងប៉ោយប៉ែត ដើម្បីគេចពីចេញពីអគារដែលគ្រប់គ្រងដោយក្រុមជើងកាង។ នេះបើតាមអត្ថបទដែលបានដកស្រង់សម្តីតម្រួតថៃ។
ព័ត៌មានផ្សេងទៀត
No media source currently available