នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨នៃថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅថ្ងៃសុក្រនេះ លោក ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានទ័ពទាំងអស់ យកចិត្តទុកដាក់លើផ្នែកបច្ចេកវិទ្យា ដើម្បីទប់ស្កាត់រាល់
មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញសុទិដ្ឋិនិយមចំពោះគម្រោងព្រែកជីកដែលមានតម្លៃប្រមាណ១៧០០លានដុល្លារអាមេរិក ដែលជាគម្រោងភ្ជាប់ទឹកទន្លេក្នុងខេត្តកណ្តាលទៅសមុទ្រក្នុងខេត្តកែប។ រដ្ឋាភិបាលកម្ពុជាសម្លឹងឃើញប្រយោជន៍សេដ្ឋកិច្ចពីការស្ថាបនាព្រែកជីកមួយនេះ នៅឆ្នាំក្រោយ
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសចាកចេញពីគណបក្សជំទាស់មួយនេះ ដោយងាកទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលទើបត្រូវបានក្រសួងមហាផ្ទៃអនុញ្ញតឱ្យបង្កើតឡើង កាលពីខែពាក់កណ្តាលខែតុលា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងថារដ្ឋាភិបាលរបស់លោកប្តេជ្ញាការពារសន្តិភាព ឯករាជ្យជាតិ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយការគោរពសិទ្ធិមនុស្ស។
ក្នុងរយៈពេល១ឆ្នាំដំបូងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលស្ថិតក្រោមគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវពាណិជ្ជកម្ម(Belt and Road Initiative ឬBRI)របស់ចិន ក្រុមហ៊ុនចិនដែលវិនិយោគលើផ្លូវនេះរកចំណូលបានប្រមាណ៣៥លានដុល្លារ
មេដឹកនាំគណបក្សគ្រប់គ្រងប្រទេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចាប់ផ្តើមចរចា ដើម្បីឈានទៅសម្រេចបទឈប់បាញ់មួយនៅតំបន់ហ្កាហ្សា(Gaza)។
មន្រ្ដីជាន់ខ្ពស់គណបក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួននេះជារឿងនយោបាយ និងទាមទារឱ្យដោះលែងសកម្មជនគណបក្សប្រឆាំងផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
អតីតមេដឹកនាំសហជីព លោក ជា មុនី ដែលបានសម្រេចចូលរួមជាមួយគណបក្សកម្លាំងជាតិដែលទើបបង្កើតថ្មី(ដោយអតីតមន្រ្តីជាន់ខ្ពស់ម្នាក់របស់គណបក្សភ្លើងទៀនម្នាក់) បានប្តេជ្ញាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនាមជាអ្នកនយោបាយមួយរូប។
សិស្សានុសិស្សមួយចំនួនដែលប្រឡងបាក់ឌុប ឬថ្នាក់ទី១២ នាថ្ងៃចន្ទនេះ ឱ្យដឹងថា ពួកគេបានត្រៀមខ្លួនចាប់យកមុខវិជ្ជាតាមចំណង់ចំណូលចិត្តសម្រាប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ បើទោះមិនប្រាកដថា ទីផ្សារការងារត្រូវការជំនាញអ្វីពិតប្រាកដក៏ដោយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈឱ្យកៀកប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ដើម្បីបញ្ចៀសការតវ៉ាណាមួយដែលអាចកើតឡើងនៅរាជធានីភ្នំពេញ។
រដ្ឋាភិបាលគ្រោងស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាង៨០០នាក់ និងលើកលែងទោសដល់អ្នកទោសប្រមាណ៥០នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក នាពេលខាងមុខ។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក។
ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្មនិយាយថា ក្រុមឧក្រិដ្ឋជននៅតំបន់អាស៊ីអាគ្នេយ៍ប្រើប្រាស់វិស័យល្បែងអនឡាញ ដែលកំពុងតែរីកធំឡើង និងគ្មានច្បាប់គ្រប់គ្រងតឹងរ៉ឹង ដើម្បីផ្ទេរនិងលាងលុយកខ្វក់រាប់រយពាន់លានដុល្លាររៀងរាល់ឆ្នាំ។
ព័ត៌មានផ្សេងទៀត
No media source currently available