បន្ទាប់ពីការសម្តែងរបស់តារាចម្រៀងរ៉េបថៃ MILLI នៅមហោស្របតន្ត្រី Coachella ដែលបានបញ្ចប់ដោយការញ៉ាំបង្អែមបាយដំណើបស្វាយទំនៅលើឆាក ចំណាប់អារម្មណ៍អំពីបង្អែមនេះបានគ្របដណ្តប់លើបណ្តាញសង្គមនៅក្នុងប្រទេសថៃ។ ការចាប់អារម្មណ៍លើបាយដំណើបស្វាយទំ បាននាំឱ្យមនុស្សម្នារភ្ញាក់ផ្អើលនិងសរសើររសជាតិរបស់វា មិនត្រឹមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ហាងលក់ម្ហូបអាហារនិងម្ចាស់ភោជនីយដ្ឋាន បានឃើញការកើនឡើងនៃការលក់ផ្លែស្វាយនិងបង្អែមនេះ។ លោក Supakit Pattaraternon និងអ្នកស្រី Wasamon Audjarint នៃ VOA ផ្នែកភាសាថៃ រាយការណ៍ពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖
កាលពីជាង ២៥០០ឆ្នំាមុន ព្រះពុទ្ធបានបង្កើតពុទ្ធបរិស័ទ៤ពួក ដែលរួមមាន ភិក្ខុសង្ឃ ភិក្ខុនីសង្ឃ ឧបាសក និងឧបាសិកា សម្រាប់ឲ្យមនុស្សប្រុសស្រីគ្រប់ជំពូកចូលរួមប្រតិបត្តិពុទ្ធសាសនាដោយស្មើភាពគ្នា។ ប៉ុន្តែនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ស្ត្រីមិនត្រូវបានទទួលស្គាល់ឲ្យបំបួសជាភិក្ខុនីសង្ឃ ដោយគណៈសង្ឃនាយកនិងរាជរដ្ឋាភិ
លោក Ajna Danwong ដែលជាម្ចាស់ភោជនីយដ្ឋាន Curry Curry Thai នៅទីក្រុង Atlanta បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេភាសាថៃថា លោកមានការភ្ញាក់ផ្អើលចំពោះព័ត៌មាននេះ ដោយសារតែអាជីវកម្មរបស់លោកស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីកន្លែងកើតហេតុ។