សហរដ្ឋអាមេរិកក៏បានឈោងទៅរកបណ្តាប្រទេសដែលមិនមែនជាសម្ពន្ធមិត្តដែរ រួមមានបណ្តាប្រទេសមិនចូលបក្សសម្ពន្ធនៅតំបន់អាស៊ីអាគ្នេយ៍ដូចជាឥណ្ឌូណេស៊ី។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto មានគម្រោងស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ីនៅខែតុលាខាងមុខ បន្ទាប់ពីទទួលបានជ័យជម្នះដ៏ខ្ទរខ្ទារកាលពីខែកុម្ភៈមក។
សមាគមស្ត្រីសាកលវិទ្យាល័យអាមេរិកប៉ាន់ប្រមាណថាប្រហែល២៨% នៃអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅថា STEM គឺជាស្ត្រី។
ភាសាប្រើប្រាស់ដោយរុស្សីក្នុងការហៅការឈា្លនពាននៅអ៊ុយក្រែនជា «ប្រតិបត្តិការយោធាពិសេស» កំពុងត្រូវបានឮឡើងនៅតាមប្រទេសខ្លះ ដោយសារតែយុទ្ធសាស្រ្តផ្សព្វផ្សាយព័ត៌មានបំភ្លៃរបស់រុស្ស៊ី ដោយចាត់គោលដៅតាមតំបន់ជាក់លាក់មួយចំនួននៅលើពិភពលោក។
ប្រទេសខ្លះនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងស្ថានភាពពិបាកសម្រេចចិត្តរវាងផលប្រយោជន៍របស់ប្រទេសមហាអំណាចពីរ គឺ សហរដ្ឋអាមេរិកនិងចិន ដែលកំពុងប្រកួតប្រជែងគ្នាខាងឥទ្ធិពល។
ភាពច្របូកច្របល់នៅទសវត្សរ៍ ១៩៧០ បាននាំមកនូវរលកនៃជន អន្តោប្រវេសន៍ពីតំបន់អាស៊ីអាគ្នេយ៍ ចូលមកក្នុងសហរដ្ឋអាមេរិកដើម្បីគេច ចេញពីសង្គ្រាមនិងការធ្វើទុក្ខបុកម្នេញ។ មនុស្សមួយក្រុមបានតាំងទីលំនៅនៅរដ្ឋភាគខាងលិច គឺរដ្ឋវ៉ាស៊ីនតោន ដើម្បីអភិរក្សអត្តសញ្ញាណរបស់ពួកគេ ហើយបន្តទទួលស្វាគមន៍ជនភៀសខ្លួនថ្មីៗ។ អ្នកនាង Virginia Gunawan នៃ VOA រាយការណ៍ពីទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕