ចាប់ពីពេលដែលលោកជាប់ក្នុងពន្ធនាគារនៅវៀតណាមរហូតដល់ជីវិតនិរទេសខ្លួននៅក្រុង Los Angeles ក្នុងសហរដ្ឋអាមេរិក លោក Nguyen Van Hai ដែលសរសេរប្លុកដោយដាក់ឈ្មោះថា Dieu Cay មិនព្រមឱ្យគេបិទមាត់នោះទេនៅក្នុងការតស៊ូរបស់លោកដើម្បីសេរីភាពសារព័ត៌មាន។
នៅក្នុងសហរដ្ឋអាមេរិក មានកម្មវិធីប្រហែល ១.៦០០ ក្នុងរដ្ឋចំនួន ១៣ និងនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលបង្រៀនពីរភាសា។ សិស្សដែលចុះឈ្មោះក្នុងកម្មវិធីរៀនភាសាវៀតណាមនៅរដ្ឋ California និង Virginia បញ្ចប់ឆ្នាំសិក្សាដោយមានក្តីសង្ឃឹមច្រើនសម្រាប់អនាគត។
ព្យុះភ្លៀងក្នុងរដូវស្ងួតហែងមួយនៅរដ្ឋ California សហរដ្ឋអាមេរិក បានធ្វើឱ្យមានទឹកជំនន់ជាច្រើនកន្លែង និងបណ្តាលឱ្យមានការខូចខាតជាទឹកប្រាក់ជាច្រើនពាន់លានដុល្លារ។
ការបង្អាក់នៃសង្វាក់ផ្គត់ផ្គង់ នៅបន្តធ្វើឱ្យយឺតយ៉ាវដល់ការនាំចូលទំនិញមកកាន់សហ រដ្ឋអាមេរិកពីទ្វីបអាស៊ី ហើយភាពយឺតយ៉ាវទាំងនេះ បានប៉ះពាល់ដល់ក្រុមហ៊ុននាំ ចេញទំនិញពីសហរដ្ឋអាមេរិកទៅកាន់ទ្វីបអាស៊ីវិញ។
អ្នកកាន់គ្រឹស្តសាសនា បានជួយជនជាតិវៀតណាមរាប់ម៉ឺននាក់ឱ្យមកតាំងលំនៅដ្ឋានជាថ្មីនៅអាមេរិកក្រោយពីក្រុងព្រៃនគររលំ។ ក្រោយពេលទីក្រុងកាប៊ុលរលំ ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមជាច្រើន បានសម្រេចចិត្តជួយពួកជនជាតិអាហ្វហ្គានីស្ថាន ពីព្រោះពួកគេជឿថា សហគមន៍របស់ពួកគេ មានកាតព្វកិច្ចជួយជនរងគ្រោះដទៃទៀត។