ប្រទេសអ៊ីរ៉ាក់កំពុងព្យាយាមទប់ទល់ជាមួយនឹងវិបត្តិមនុស្សធម៌ដ៏ស្តួចស្តើងបំផុតនៅលើពិភពលោក ក៏ដូចជាការប្រឈមនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម នៅស្របពេលស្ថិតនៅក្នុងគំនាបតម្លៃប្រេងធ្លាក់ចុះ ដែលជាផលិតផលនាំចេញចម្បងរបស់ប្រទេស និងកំណើនអស្ថេរភាពនយោបាយ។ VOA នាពេលថ្មីៗនេះ បានពិភាក្សាជាមួយនឹងអ្នកសម្របសម្រួលមនុស្សធម៌អ.ស.ប លោកស្រី Lise Grande នៅក្រុងអ៊ីប៊ីល (Irbil) ប្រទេសអ៊ីរ៉ាក់ ដើម្បីនិយាយអំពីបញ្ហាប្រឈមដែលរដ្ឋាភិបាលនៅក្រុងបាកដាដកំពុងប្រឈមមុខ។