ពិភពលោកកំពុងលុបបំបាត់ការគំរាមកំហែងដោយជំងឺគ្រុនស្វិតដៃជើងជិតបានសម្រេចហើយ។ ប៉ុន្តែដើម្បីលុបបំបាត់បានទាំងស្រុង គេត្រូវលុបបំបាត់ជំងឺនេះនៅគ្រប់ទីកន្លែង។ ក្រុមមន្ត្រីសុខាភិបាលនិយាយថានេះគឺជាផ្នែកមួយដែលមានលក្ខណៈស្មុគស្មាញ ពីព្រោះថាប្រសិនបើមេរោគដែលបង្កឲ្យមានពិការភាពនេះនៅមានជីវិតនៅកន្លែងណាមួយនោះ វានៅតែអាចរាលដាលនៅពាសពេញពិភពលោកបាន។