លោក Kuo Yu-jen សាស្ត្រាចារ្យនៃការសិក្សាអំពីប្រទេសចិន និងអាស៊ីប៉ាស៊ីហ្វិកនៅសកលវិទ្យាល័យ National Sun Yat-sen នៅតៃវ៉ាន់ ជឿជាក់ថា ការពិចារណាផ្សេងទៀតរបស់លោក ពូទីន ក្នុងការបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលជិត ២៥ ឆ្នាំ គឺជាការប្រើប្រាស់ទីក្រុងព្យុងយ៉ាង ដើម្បីទប់ទល់ប្រទេសចិន។