នៅក្នុងតំបន់ Gaza បុណ្យ Ramadan ដែលជាពិធីបុណ្យដ៏ពិសិទ្ធរបស់សាសនាឥស្លាមនោះ ត្រូវបានចាប់ផ្តើមឡើងដោយអំពើហិង្សា រវាងក្រុមបាតុករប៉ាឡេស្ទីនជាមួយនឹងកងកម្លាំងអ៊ីស្រាអែលនៅឯព្រំប្រទល់។ ក្រុមបាតុករប៉ាឡេស្ទីនមានការខឹងសម្បារដោយសារតែគោលនយោបាយរបស់អ៊ីស្រាអែលនៅក្នុងតំបន់ ហើយនិងដោយសារតែការសម្រេចចិត្តរបស់អាមេរិកក្នុងការរើស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុង Jerusalem ដ៏ចម្រូងចម្រាស។