កាលពីខែមុន ចិនបានរាយការណ៍ទៅឱ្យក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកថា ការផ្សាយជាភាសាអង់គ្លេសមួយរបស់ខ្លួនបានបង់ប្រាក់ចំនួន១៩លានដុល្លារទៅឱ្យបណ្តាញព័ត៌មានសហរដ្ឋអាមេរិកចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦មក។
ក្រុមហាត់វិជ្ជា Falun Gong (ហ្វាលូនគង់) ជាង ១.២០០ នាក់បានប្រមូលផ្តុំគ្នានៅតំបន់ West Lawnនៃវិមានសភាជាតិ (U.S. Capitol) របស់អាមេរិក កាលពី ថ្ងៃទី ១៤ ខែកក្កដា ដើម្បីតវ៉ាប្រឆាំងការធ្វើទុក្ខបុកម្នេញដោយអំពើហិង្សាពីសំណាក់រដ្ឋាភិបាលប្រទេសចិនលើការអនុវត្តលំហាត់ប្រាណបែបជំនឿមួយនេះចាប់តាំងពីខែកក្កដាឆ្នាំ ១៩៩៩ មក។