នៅរដ្ឋ California កាមេរ៉ាមួយដែលមានទំហំប៉ុនរថយន្តកំពុងត្រូវបានគេរៀបចំសម្រាប់បេសកកម្មចងក្រងជាឯកសារនូវបាតុភូតដែលភ្នែកមើលមិនឃើញនៅក្នុងចក្រវាល។ លោកMatt Dibble នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕
ក្រុមអ្នកស្រាវជ្រាវឲ្យដឹងថា DNA អាចជំនួសតួនាទីរបស់ឧបករណ៍ស្តុកទិន្នន័យឌីជីថល ក្នុងការរក្សាទុកទិន្នន័យឌីជីថល ដែលកាន់តែកើនឡើងនៅក្នុងពិភពលោក៕
ក្រុមហ៊ុនបច្ចេកវិទ្យាមួយកំពុងប្រើប្រាស់បញ្ញានិម្មិតដើម្បីកំណត់ការអនុវត្តពលកម្មដោយបង្ខំ និងហានិភ័យនានានៅក្នុងវិស័យផលិតកម្មសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សាកល៕
ជនពិការភ្នែកដែលរស់នៅដោយឯករាជ្យជួនកាលត្រូវការជំនួយដើម្បីដឹងថាអ្វីជាអ្វី។ កម្មវិធីទូរស័ព្ទមួយឈ្មោះ Be My Eyes អាចឲ្យជនពិការភ្នែកទាក់ទងក្រុមអ្នកធ្វើការស្ម័គ្រចិត្តដើម្បីសុំជំនួយ តាមរយៈកាមេរ៉ាទូរស័ព្ទ៕
នៅឆ្នាំ ២០២០ គ្រាដែលការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឲ្យការធ្វើដំណើរកម្សាន្តទេសចរណ៍នៅជំុវិញពិភពលោកជាប់គាំង មគ្គុទ្ទេសក៍ទេសចរមួយចំនួនបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីផ្សាយវីដេអូផ្ទាល់នៃទិដ្ឋភាពដំណើរទេសចរណ៍នៅតាមកន្លែងកម្សាន្តប្រជាប្រិយនានា៕
Rangers protecting threatened wildlife in Cambodia are using artificial intelligence to predict poachers’ next moves. Matt Dibble reports.
បច្ចុប្បន្ននេះ រ៉ូបត់ជាច្រើនប្រើប្រាស់កាំរស្មីវិទ្យុសកម្មយូវី ដើម្បីសម្លាប់មេរោគដែលជាប់នៅលើវត្ថុនិងសម្ភារៈនានា និងដែលសាយភាយក្នុងខ្យល់អាកាស៕
ជាច្រើនទសវត្សរ៍មុនពេល YouTube ត្រូវបានបង្កើត សិល្បករអាមេរិកាំងដើមកំណើតកូរ៉េ លោក Nam June Paik បានជឿជាក់ថា មនុស្សទាំងឡាយអាចនឹងមានប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួនមួយ សម្រាប់ចាក់ផ្សាយវីដេអូដែលខ្លួនបង្កើត។