លោកស្រី Power បានប្រាប់អ្នកយកព័ត៌មានក្នុងរដ្ឋធានីព័រអូប្រ៉ាំងថា «ខ្ញុំមកទីនេះដើម្បីប្រកាសដោយរីករាយថា USAID នឹងផ្តល់ថវិកាបន្ថែមចំនួន ៣២លានដុល្លារ ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់អាមេរិកកាន់តែទូលំទូលាយដើម្បីគាំទ្រប្រជាជននៅទីនេះដែលរងផលប៉ះពាល់ដោយការរញ្ជួយដី»។
ប្រជាពលរដ្ឋហៃទីភាគច្រើនដែលបាននិយាយប្រាប់ VOA នៅតាមផ្លូវនានានៅក្នុងរដ្ឋធានីព័រអូប្រាំងបាននិយាយថាពួកគេចង់ឃើញលោកប្រធានាធិបតីពន្យល់អំពីសកម្មភាពរបស់គាត់ទាក់ទិននឹងអំពើពុករលួយនិងការសម្លាប់មនុស្សដ៏ប្រល័យ។