អ៊ុយក្រែននិងរុស្ស៊ីកំពុងប្រើប្រាស់ដ្រូននៅសមរភូមិនៅអ៊ុយក្រែន។ យោងតាមអ្នកជំនាញយោធាអាមេរិក ដ្រូនយោធាធុនតូចអាចត្រូវប្រើជាប្រចាំក្នុងសង្គ្រាមសម័យទំនើប។ ប៉ុន្តែការអភិវឌ្ឍប្រព័ន្ធសព្វាវុធស្វ័យប្រវត្តិកំពុងបង្កជាការព្រួយបារម្ភផ្សេងៗ។