ខណៈដែលក្រុមពលរដ្ឋអាមេរិកាំងស្បែកស ដែលគិតថា ខ្លួនឯងអស្ចារ្យជាងគេ និងក្រុមអ្នកជាតិនិយមជ្រុលនានា បានបង្ហាញខ្លួននៅទីសាធារណៈ និងតាមបណ្តាញព័ត៌មានកាន់តែញឹកញយ នាពេលថ្មីៗនេះ ក្រុមមេបញ្ជាការយោធាអាមេរិកបានបញ្ជាក់ច្បាស់ថា ជនទាំងនេះមិនមានវត្តមាននៅក្នុងជួរយោធានោះទេ។