មេដឹកនាំសហភាពអឺរ៉ុប មានគម្រោងនឹងពិភាក្សាគ្នាម្តងទៀតក្នុងរយៈពេលពីរ ឬបីសប្តាហ៍ខាងមុខនេះ ទៅលើពាក្យស្នើសុំរបស់បណ្តារដ្ឋក្នុងតំបន់បាល់កង់ខាងលិច ដើម្បីចូលជាសមាជិករបស់សហភាពអឺរ៉ុប ដែលបានជាប់គាំង អស់រយៈពេលជាយូរមកហើយ។
អ្នកវិភាគនិងអ្នកការទូតបស្ចឹមប្រទេសទាំងនេះចង្អុលបង្ហាញការបំពុលលោក Alexei Navalny សកម្មជនប្រឆាំងកាលពីឆ្នាំទៅ ថាជាកំណើនខ្លាំងនៃយុទ្ធនាការរបស់អាជ្ញាធរវិមានក្រឹមឡាំង ក្នុងគោលដៅបង្ក្រាបពួកប្រឆាំងនឹងបំបិទមាត់សំឡេងនយោបាយជំទាស់។
លោក Ken McCallum នាយកទីភ្នាក់ងារប្រឆាំងចារកម្ម MI5 ក្នុងប្រទេសអង់គ្លេស ថា ពេលបច្ចុប្បន្នប្រទេសរុស្ស៊ីបង្កជាការគំរាមកំហែងដ៏ធំបំផុតមួយសម្រាប់ប្រទេសអង់គ្លេស បើនិយាយក្នុងបរិបទរវាងរដ្ឋនិងរដ្ឋនោះ ប៉ុន្តែប្រទេសចិនវិញនឹងបង្កគ្រោះថ្នាក់កាន់តែខ្លាំងជាង។
ខណៈរដ្ឋាភិបាលអង់គ្លេស រដ្ឋាភិបាលស.រ.អា. និងរដ្ឋាភិបាលបស្ចឹមប្រទេសខ្លះប្រញាប់ធ្វើតេស្តរកវីរុសកូរ៉ូណា អ្នករិះគន់និយាយថា រដ្ឋាភិបាលនៅតាមបណ្តាប្រទេសនៅសងខាងមហាសមុទ្រអាត្លង់ទិកមិនបានបញ្ចូលក្រុមហ៊ុនឯកជនឲ្យបានច្រើនគ្រប់គ្រាន់ក្នុងការប្រយុទ្ធនឹងវីរុសកូរ៉ូណាទេ។