នៅពេលដែលជម្លោះរបស់ក្រុម Hezbollah ជាមួយអ៊ីស្រាអែលទាក់ទាញប្រទេសលីបង់ចូលក្នុងសង្គ្រាម ក្រុមនយោបាយរបស់សកម្មប្រយុទ្ធនេះអះអាងថាកំពុងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋលីបង់ទាំងអស់។
សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសអាល្លឺម៉ង់ដែលពឹងផ្អែកយ៉ាងខ្លាំងលើថាមពលរបស់រុស្ស៊ី។
ទោះបីមានវិបត្តិនយោបាយនិងសេដ្ឋកិច្ច បន្តកើតមានឡើងនៅក្នុងប្រទេសលី បង់ក្តី ក្រុមអ្នកនយោបាយក្នុងប្រទេសនេះនៅតែក្រាញនឹងអំណាច ទោះបីជាមានការតវ៉ាទ្រង់ទ្រាយធំ ការធ្លាក់ចុះនៃសេដ្ឋកិច្ចនិងសោកនាដកម្មនៃការផ្ទុះនៅកំពង់ផែក្រុងបេរូតក៏ដោយ។ ការបោះឆ្នោត ត្រូវបានគេកំណត់ធ្វើនៅខែឧសភា ឆ្នាំនេះ ហើយគេឃើញថា នឹងមានបេក្ខជនពីសង្គមស៊ីវិលដើម្បីចូលរួមប្រកួតប្រជែងជាមួយនឹងក្រុមកាន់អំណាច។ សកម្មជនវ័យក្មេងមួយចំនួនយល់ថា នេះជាក្តីសង្ឃឹមចុងក្រោយសម្រាប់ដំណើរការប្រជាធិបតេយ្យ។ លោក Jacob Russell នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងបេរូត។ លោកជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
បញ្ហាសេដ្ឋកិច្ចបានជំរុញឲ្យកសិករដែលខ្សត់ប្រាក់ចំណូលនៅតំបន់ Bekaa ក្នុងប្រទេសលីបង់ងាកទៅដាំកញ្ឆា។ លោក Jacob Russell រាយការណ៍ជូន VOA ពីតំបន់ភាគខាងជើងប្រទេសលីបង់។ លោក ណឹម សុភ័ក្រ្តបញ្ញា សូមជូនសេចក្តីប្រែសម្រួល៕