លោក Biden បានបញ្ជាក់ដោយមិនបានលើកឡើងអំពីប្រទេសចិនថា មេដឹកនាំទាំង ៣ បានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តនៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់និងដោះស្រាយបញ្ហាបង្ខិតបង្ខំខាងសេដ្ឋកិច្ច ដែលបញ្ហានេះគឺជាការអនុវត្តមួយដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចោទប្រទេសចិនថាបានប្រើដើម្បីគោលបំណងនយោបាយរបស់ខ្លួន។