ក្មេងៗសិស្សសាលានៅសហរដ្ឋអាមេរិកជាច្រើនជំនាន់បានសូត្រកំណាព្យដែលមានខ្លឹមសារដើមថា «កាលពីឆ្នាំ១៤៩២ លោក Columbus បានធ្វើដំណើរឆ្លងកាត់មហាសមុទ្រខៀវ» ដើម្បីប្រារព្ធទិវា Colombus។ ទិវា Columbusដែលតែងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ទី២ ក្នុងខែតុលា គឺជាថ្ងៃឈប់សម្រាករបស់សហព័ន្ធ ដើម្បីអបអរការរកឃើញអាមេរិក ដោយលោក Christopher Columbus ដែលជាអ្នករុករកកាលពីសតវត្សរ៍ទី១៥។