វ៉ាស៊ីនតោនដែលជារដ្ឋធានីរបស់សហរដ្ឋអាមេរិក មានផ្សារដ៏ចំណាស់មួយដែលបន្តលក់គ្រឿងសមុទ្រ។ ផ្សារនេះជាប្រភពការងារនិងចំណីអាហាររបស់ពលរដ្ឋដែលរស់នៅក្នុងរដ្ឋធានីមួយនេះ រួមទាំងសហគមន៍អាមេរិកឡាទីនដែលកំពុងកើនឡើង។