គណៈកម្មការប្រឆាំងអំពើពុករលួយមីយ៉ាន់ម៉ា ដែលតែងតែរងការរិះគន់ថាទន់ខ្សោយ និងគ្មានសមត្ថភាពនោះ ឥឡូវនេះបានបង្ហាញពីកិច្ចខំប្រឹងប្រែងរបស់ខ្លួនហើយ។
ពាណិជ្ជកម្មរវាងប្រទេសមីយ៉ាន់ម៉ានិងប្រទេសឥណ្ឌា នៅថេរប្រមាណជា២ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១១មក ដែលចំនួននេះមានទំហំមិនដល់ ២០ភាគរយ នៃពាណិជ្ជកម្មជាមួយចិន ហើយជាទំហំដែលធ្លាក់ចុះក្រោមគោលដៅ។ ប្រទេសទាំងពីរបានជួបគ្នាក្នុងកិច្ចប្រជុំមួយក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែមីនា ដើម្បីសម្ភោធសភាពាណិជ្ជកម្មមីយ៉ាន់ម៉ា-ឥណ្ឌាថ្មីមួយជាផ្លូវការ ដែលមានគោលបំណងពន្លឿនទំនាក់ទំនងរវាងអ្នកជំនួញមីយ៉ាន់ម៉ា និងឥណ្ឌា និងផ្ដល់ការណែនាំឲ្យមានចំណងទំនាក់ទំនងល្អនោះ។