ហាងនានាក្នុងទីក្រុង Istanbul នៃប្រទេសតួកគីដែលធ្លាប់តែសម្បូរជនជាតិរុស្ស៊ីនិងអ៊ុយក្រែនដើរទិញឥវ៉ាន់នោះ ឥឡូវនេះ កំពុងជួបការលំបាកដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ជម្លោះដែលកំពុងកើតឡើងនេះក៏កំពុងធ្វើឲ្យតម្លៃស្បៀងអាហារ និងឥន្ធនៈក្នុងប្រទេសតួកគីឡើងថ្លៃផងដែរ។ លោកBehzod Muhammadiyនៃ VOA រាយការណ៍ពីទីក្រុង Istanbul ។ លោកពិន ស៊ីសុវណ្ណ ប្រែសម្រួលជូនដូចតទៅ៖