ការស្វែងរកដ៏គួរឱ្យភ័យខ្លាចនូវយានមុជទឹកដែលបាត់នៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើងបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបន្ទាប់ពីមានព័ត៌មានថាយាននេះបានខូចខាតនៅឯសមុទ្រ។
រោងចក្រនានាបានចាប់ផ្តើមងាកទៅប្រើប្រាស់វត្ថុធាតុដើមដែលអាចរលាយដោយខ្លួនឯងបាន ប៉ុន្តែកាកសំណល់ផ្លាស្ទិករាប់ពាន់លានតោនដែលបានចូលក្នុងបរិស្ថានរបស់យើងរួចទៅហើយ មិនទាន់រលាយបាត់ទេ។
លោក Zelenskyy បាននិយាយដូច្នេះ នៅពេលដែលការវាយប្រហារកាន់តែប្រល័យជាងមុនបានកើតឡើងនៅអ៊ុយក្រែន។
សមាជិកសភាសហរដ្ឋអាមេរិកមានប្រតិកម្ម បន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃសុក្រ ទី២១ ខែមេសា ដែលបន្តឱ្យស្ត្រីប្រើថ្នាំដែលបានប្រើប្រាស់យូរមកហើយដើម្បីរំលូតទារក ខណៈបណ្តឹងអំពីបញ្ហានេះនៅបន្ត។
នៅខែមេសានេះ រ៉ុក្កែតដែលបង្កើតដោយបច្ចេកវិទ្យា 3D Printing ត្រូវបានបង្ហោះទៅក្នុងលំហអវកាសមុនពេលបែកធ្លាក់មកវិញ។ លើសពីនេះ ឯកសណ្ឋានអវកាសថ្មីត្រូវបានរចនាឡើងដោយគិតគូរដល់អវកាសយានិកស្ត្រី។ ហើយ មានវត្ថុចម្លែកមួយហោះកាត់ផ្ទៃមេឃក្នុងរដ្ឋ California ក្នុងពេលរាត្រី។
នៅខែធ្នូនេះ ព័ត៌មានអវកាសមានដូចជាការក្រឡេកមើល ៥០ឆ្នាំមុន ជាពេលចុងក្រោយដែលមនុស្សបានដើរលើឋានព្រះច័ន្ទ។ ក្រុមហ៊ុនផលិតរថយន្តប្រណិតមួយបានបង្កើតបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ ហើយដំណើរទៅឋានព្រះច័ន្ទជាប្រវត្តិសាស្ត្ររបស់ទីភ្នាក់ងារ NASA ជិតមកដល់។
មន្ត្រីនៅរដ្ឋធានីវ៉ាស៊ីនតោនបន្តបង្ហាញប្រតិកម្ម បន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ីបានសម្រេចដោះដូរអ្នកទោសកាលពីសប្តាហ៍មុនរវាងតារាបាល់បោះ Brittney Griner និងឈ្មួញអាវុធជាប់ទោស Viktor Bout។
ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិកបង្កើតប្រវត្តិសាស្រ្តដោយហោះទៅភពព្រះចន្ទម្ដងទៀត។ ចំណែកព័ត៌មានផ្សេងទៀត អវកាសយានិករបស់ទីភ្នាក់ងារអវកាសនេះបានចេញធ្វើការក្នុងអវកាសហើយបំណែកនៃប្រវត្តិសោកនាដកម្មសាស្ត្រអវកាសមួយត្រូវបានរកឃើញដោយចៃដន្យ។
«រលកក្រហម» ដែលត្រូវបានព្យាករណ៍ឡើងសម្រាប់សមាជិកគណបក្សសាធារណរដ្ឋចូលកាន់អំណាចភ្លូកទឹកភ្លូកដីនិងកាន់កាប់សភាទាំងពីរថ្នាក់ បានបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីឆ្នាំនេះ។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះនឹងកំណត់ថាតើគណបក្សប្រជាធិបតេយ្យនឹងបន្តរក្សាសំឡេងភាគច្រើននៅសភា ឬថាតើសមាជិកគណបក្សសាធារណរដ្ឋនឹងឈ្នះដណ្ដើមបានការគ្រប់គ្រងរដ្ឋសភានិងព្រឹទ្ធសភា។
នៅសល់ពេលប្រហែលមួយសប្តាហ៍ប៉ុណ្ណោះ ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២២ ដ៏សំខាន់ នៅសហរដ្ឋអាមេរិក នឹងឈានមកដល់។
ការខឹងសម្បានៅទូទាំងសាកលលោកនៅតែបន្តឡើង ដោយបាតុកម្មបង្កឡើងដោយសារតែការស្លាប់របស់ស្រ្តីអ៊ីរ៉ង់វ័យក្មេងម្នាក់ក្រោមការឃុំឃាំងដោយប៉ូលិសអ៊ីរ៉ង់។ ហើយការខឹងសម្បានេះបានងាកមកលើប្រទេសអ៊ីរ៉ង់ ស្របពេលដែលបាតុករបានស្រែកថា ការស្លាប់ចូលមានទៅដល់មេដឹកនាំកំពូលរបស់ប្រទេសនេះ។
នៅខែតុលានេះ ព័ត៌មានអវកាសមានដូចជា ការលោតចុះពីអវកាសដ៏អស្ចារ្យរបស់មនុស្សម្នាក់កាលពី ១០ឆ្នាំមុន ត្រូវបានយកមកផលិតជាភាពយន្តឯកសារថ្មី។
បាតុកម្មនៅអ៊ីរ៉ង់បានឈានចូលខែទី ២ បន្ទាប់ពីស្រ្តីម្នាក់បានស្លាប់ក្រោមការឃុំខ្លួនរបស់ប៉ូលិស។ ស្រ្តីឈ្មោះ Mahsa Amini បានក្លាយជានិមិត្តរូបនៃចលនាគាំទ្រសិទ្ធិមនុស្សនៅប្រទេសសាធារណរដ្ឋឥស្លាមមួយនេះ។
នៅខែកញ្ញានេះ អង្គការ NASA ព្យាយាមជួយសង្គ្រោះពិភពលោក ហើយទីភ្នាក់ងារអវកាសនេះកាន់តែជិតឈានទៅដល់បេសកកម្មឆ្ពោះទៅឋានព្រះចន្ទបន្ទាប់របស់ខ្លួន។ លើសពីនេះទៀត សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីដែលជាគូប្រជែងភូមិសាស្ត្រនយោបាយបានរួបរួមគ្នានៅក្នុងលំហអវកាស។
នៅខែកក្កដានេះ ក្រុមការងារក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃកែវយឹតអវកាស James Webb ទទួលបានការសរសើរយ៉ាងខ្លាំង បន្ទាប់ពីការចេញផ្សាយបណ្តារូបភាពដ៏អស្ចារ្យនៃចក្រវាឡរបស់យើង។
នៅខែមិថុនានេះ ទិន្នន័យពីអ្នកអង្កេតអវកាសអឺរ៉ុបប្រាប់ពីប្រវត្តិនៃកាឡាក់ស៊ីរបស់យើង ហើយថែមទាំងអាចព្យាករណ៍ពីអនាគតរបស់វាផងដែរ។ លើសពីនេះ ព្រះច័ន្ទពេញវង់ចូលជិតផែនដីបំផុត ហើយការមើលសាវតាអ្នកត្រួសត្រាយវិស័យរុករកអវកាសដ៏ពិតប្រាកដមួយ។
នៅខែឧសភានេះ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បញ្ចេញភស្តុតាងសម្ថាត់នៃយានហោះហើរមិនស្គាល់អត្តសញ្ញាណ ឬ UFOs។ យានរុករកភពអង្គារមួយបង្កើនប្រតិបត្តិការ ខណៈយានរុករកមួយទៀតជិតរលត់។ ហើយមានការស្វែងយល់ពីបាតុភូត «ព្រះច័ន្ទឈាម»។
នៅខែមេសានេះ ព័ត៌មានអវកាសមានដូច ការហោះហើរនៃអវកាសយានិកពីវិស័យឯកជនទាំងស្រុងបានចាប់ផ្តើមជាលើកដំបូងបង្អស់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ លើសពីនេះ មានការក្រឡេកមើលទៅក្រោយក្នុងប្រវត្តិសាស្ត្រនៃបេសកកម្មព្រះច័ន្ទមួយដែលជួបបញ្ហា ហើយនិងការដេញថ្លៃទិញធូលីពីឋានព្រះច័ន្ទដែលមានតម្លៃខ្ពស់បំផុតនៅលើផែនដី។ លោក Arash Arabasadi នៃ VOA រាយការណ៍លម្អិតពីរឿងទំាងនេះនៅក្នុងកម្មវិធី «ព័ត៌មានអវកាសខែនេះ» ពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា សង្គ្រាមទទឹងទិសរបស់រុស្ស៊ីដែលកំពុងបន្តធ្វើលើប្រទេសរបស់លោកគឺជា «គ្រោះមហន្តរាយ» មួយដែលបង្កគ្រោះថ្នាក់ដល់ទ្វីបអឺរ៉ុបទាំងមូល។ រដ្ឋាភិបាលរុស្ស៊ីហាក់ដូចជាបោះបង់ចោលផែនការវាយដណ្តើមយករដ្ឋធានីកៀវ ខណៈដែលសង្គ្រាមនេះឈានចូលដល់ខែទីពីរ។ បណ្តាប្រទេសមហាអំណាចលោកខាងលិចបានហៅទាហានរុស្ស៊ីដែលកំពុងដកថយនេះថាជាឧក្រិដ្ឋជនសង្គ្រាមដែលប្រព្រឹត្តិអំពើសាហាវឃោរឃៅដូចជាការចាប់រំលោភនិងការសម្លាប់ជនស៊ីវិលបែបប្រហារជីវិតជាដើម។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
ព័ត៌មានផ្សេងទៀត