ទីក្រុង Los Angeles បានអនុម័តបទប្បញ្ញត្តិដាក់ក្រុងនេះជាក្រុងជម្រក។ វាជាការឆ្លើយតបមួយទៅកាន់ការសន្យាបញ្ជូនជនអន្តោប្រវេសន៍ដែលគ្មានក្រដាសស្នាមត្រឹមត្រូវទៅប្រទេសកំណើតវិញរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅពេលលោកឡើងកាន់តំណែងប្រធានាធិបតីនៅខែមករាខាងមុខ។
ភោជនីយដ្ឋានបែបស្វ័យប្រវត្តិមួយបានបើកសម្ពោធនៅខែមករានៅក្រុង Pasadena រដ្ឋ California សហរដ្ឋអាមេរិក។ ភោជនីយដ្ឋាន CaliExpress មានមនុស្សយន្តបម្រើការ ដែលចម្អិនអាហារនៅផ្ទះបាយ និងបញ្ញាសិប្បនិម្មិត AI ដែលទទួលការបញ្ជាទិញពីអតិថិជន។
តាមរយៈការធ្វើដូច្នេះ ក្រុមហ៊ុនសង្ឃឹមនឹងធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្រត្រឹមត្រូវដើម្បីកិនសំរាមនិងលុបបំបាត់ការចាក់សំរាមខុសច្បាប់នៅក្នុងទីក្រុង
នៅក្នុងសង្កាត់ Orange រដ្ឋ California មានតំបន់រស់នៅមួយដែលគេដាក់ឈ្មោះឱ្យថា Little Arabia ដោយសារតែពលរដ្ឋភាគច្រើនគឺជាជនជាតិប៉ាឡេស្ទីននិងអាហ្វហ្គានីស្ថាន។ អ្នកស្រី Angelina Bagdasaryan បានទៅនិយាយជាមួយពលរដ្ឋនៅតំបន់នោះអំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ហើយរាយការណ៍អំពីរឿងនេះ។
អ្នកគាំទ្រអ៊ីស្រាអែលប្រមូលផ្តុំគ្នានៅទីក្រុង Los Angeles ខណៈដែលអាជ្ញាធរទីក្រុងនេះបន្តឹងវិធានការសន្តិសុខជាពិសេសនៅក្បែរវិហារ មជ្ឈមណ្ឌលសហគមន៍អ្នកកាន់សាសនាជ្វីហ្វ និងតំបន់ដែលមានជនជាតិប៉ាឡេស្ទីនរស់នៅ។
ប៉ុន្តែគំនិតនេះមិនទទួលបានការគាំទ្រពីសំណាក់អ្នកស្រុកមួយចំនួននោះទេ។
នៅមណ្ឌលថែទាំមនុស្សចាស់មួយក្នុងរដ្ឋ California សត្វចិញ្ចឹមពិសេស ដែលជារូបយន្ត កំពុងជួយមនុស្សចាស់ជរារស់នៅក្នុងសហគមន៍ ឲ្យមានអារម្មណ៍ស្រស់ស្រាយ ទប់ទល់នឹងជំងឺថប់អារម្មណ៍ និងបង្កើតក្តីស្រឡាញ់។ បុគ្គលិកប្រចាំមណ្ឌលនេះ ឲ្យដឹងថា សត្វទាំងនេះ ជាអ្នកជួយព្យាបាលជំងឺ ងាយស្រួលថែរក្សា និងមិនចេះខឹងមួរម៉ៅ។ អ្នកនាង Angelina Bagdasaryan រាយការណ៍ពីទីក្រុង Stanton រដ្ឋ California ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕
ខណៈដែលវិបត្តិជំងឺកូវីដ១៩ កំពុងកើតឡើង ពលរដ្ឋអាមេរិកាំង មិនបាននឹកនាដល់ជំងឺឆ្លងនៅរាល់រដូវរងាទេ នោះគឺជំងឺគ្រុនផ្ដាសាយធំ។ ប៉ុន្តែនេះ គឺជារដូវឆ្លងជំងឺគ្រុនផ្ដាសាយធំ ហើយពលរដ្ឋមួយចំនួនបានឆ្លងទាំងជំងឺគ្រុនផ្ដាសាយធំ និងជំងឺកូវីដ១៩ ដែលហៅថា «Flurona»។
រដ្ឋកាលីហ្វ័រញ៉ាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩តិចជាង២លានដូសនៅក្នុងខែធ្នូនេះ ដែលនឹងល្មមគ្រប់គ្រាន់ដើម្បីចាក់ឲ្យបុគ្គលិកសុខាភិបាលចំនួនពាក់កណ្តាលនៅក្នុងរដ្ឋ។ អ្នកស្រី Angelina Bagdasaryan រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕