កញ្ញា Dorothy បានឲ្យដឹងពីគោលបំណងនៃការផលិតផតខាសថ៍នេះថា ដើម្បីបង្ហាញឥទ្ធិពលនៃការចែករំលែករឿងរ៉ាវនិងបទពិសោធន៍ជីវិតដល់មនុស្សជាច្រើននាក់ទៀតដែលបានរស់រានពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនិងជាពិសេសដើម្បីជួយសម្រាលបន្ទុកនិងការប៉ះទង្គិចផ្លូវចិត្តឆ្លងជំនាន់ដល់អ្នករស់រានពីរបបនេះផ្ទាល់រួមទាំងកូនចៅរបស់ពួកគេ។