នៅចន្លោះឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងដំណំទៅលើអរិយធម៌របស់ខ្លួន។ របបខ្មែរក្រហម បានប៉ុនប៉ងអនុវត្តមនោគមន៍វិជ្ជាកុម្មុយនីស្ត តាមលទ្ធិម៉ៅជ្រុលនិយម ដែលប្រព្រឹត្តទៅនៅក្នុងវិសាលគមនៃគោលនយោបាយ និងសកម្មភាពឃោរឃៅ ផុសឡើងចេញពីការស្រមើស្រមៃ។