ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួនអ្នកឆ្លងកូវីដ១៩កើនជិតដល់១៤លាននាក់នៅជុំវិញពិភពលោក


បុគ្គលិកសុខភិបាលកំពុងយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណាពីពលរដ្ឋរស់នៅទីក្រុង Mumbia ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។
បុគ្គលិកសុខភិបាលកំពុងយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណាពីពលរដ្ឋរស់នៅទីក្រុង Mumbia ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

ចំនួន​មនុស្ស​ដែលបាន​ឆ្លង​មេរោគ​ដែល​បង្ក​ជំងឺ​កូវីដ១៩​ នៅ​ជុំវិញ​ពិភពលោក​ បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ​ ដោយ​ត្រឹម​ថ្ងៃ​សុក្រ ចំនួន​នេះ​បាន​កើន​ដល់​ជិត​ ១៤ ​លាន​នាក់។ នេះ​បើ​តាម​តួលេខចុង​ក្រោយ​ពី​ពី​សាកលវិទ្យាល័យ Johns Hopkins​ របស់​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​បន្ត​នាំ​មុខ​ពិភពលោក​ខាង​ចំនួន​អ្នក​ឆ្លង​ ដោយ​មាន​អ្នក​ឆ្លង​ជាង​ ៣​លាន ៥សែន​នាក់ បន្ទាប់​មកគឺប្រទេស​ប្រេស៊ីល​ មាន​អ្នក​ឆ្លង​ជាង ​២​លាន​នាក់ ហើយ​ប្រទេស​ឥណ្ឌា​ នៅ​ពេល​នេះ​ មាន​អ្នក​ឆ្លង​ជាង​ ១​លាន​នាក់។

កាសែត​ New York Times បាន​រាយការណ៍ ថា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ មាន​អ្នកឆ្លង​ថ្មី​ក្នុង​មួយ​ថ្ងៃ​កើន​ដល់​ជាង ​៧៥.០០០ ​នាក់ ​ដែល​មិន​ធ្លាប់​មាន​ពី​មុន។ ហើយ​ចំនួន​អ្នក​ស្លាប់​ក៏​បាន​កើន​ដល់​ជិត ​១.០០០​នាក់ ​ក្នុង​មួយ​ថ្ងៃ។

នៅ​ប្រទេស​ប្រេស៊ីល​វិញ ​វីរុស​កូរ៉ូណា​បន្ត​ឆ្លងដល់ពលរដ្ឋ​ឥត​ឈប់ឈរ ដោយ​ក្រសួង​សុខាភិបាល​ប្រេស៊ីល បាន​រាយការណ៍​ថា​ មាន​អ្នក​ឆ្លង​ជាង ​២​លាន​នាក់ ​និង​អ្នក​ស្លាប់​ពី​ជំងឹ​កូវីដ១៩​ ចំនួន​ជាង​ ១.០០០​នាក់ ​ក្នុង​មួយ​ថ្ងៃ។ អ្នក​ជំនាញ​សុខភាព​នៅ​ទី​នោះ​បាន​បន្ទោស​រដ្ឋាភិបាល​សហព័ន្ធ​ចំពោះ​តួលេខ​ខ្ពស់​នេះ។

ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro កន្លង​មក បាន​មើល​ស្រាល​ជំងឺ​កូវីដ១៩ ហើយ​ក្នុង​រយៈ​ពេល ​២​សប្តាហ៍​កន្លង​ទៅ​នេះ លោក​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមានពីរ​ដង​ថា​ មាន​វីរុស​បង្ក​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​ ក៏​ដំណឹង​ល្អ​ខ្លះ​ដែរ ពី​ជុំវិញពិភពលោក​នៅ​ក្នុង​សប្តាហ៍​នេះ ដូច​ជា​នៅ​ប្រទេស​អេស្ប៉ាញ ដោយ​កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ WHO លោក Tedros Adhanom Ghebreyesus បាន​សរសើរ​ប្រទេស​អេស្ប៉ាញ​ថា​ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រែក្លាយ​ស្ថានភាព​ការរាតត្បាតធ្ងនធ្ងរ​នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​នេះ ​និង​អាច​គ្រប់គ្រង​បាន​នៅ​ពេល​នេះ។

​លោក​បញ្ជាក់​ថា អេស្ប៉ាញ​បាន​បង្ហាញ​ថា​ ទោះ​ការ​រាតត្បាតជំងឺ​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ណា​ក៏​ដោយ ក៏​ថ្នាក់​ដឹកនាំ​ប្រទេស​និង​ពលរដ្ឋ​នីមួយៗ​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​សុខាភិបាលអាច​កំណត់ និង​គ្រប់គ្រង​ទិស​ដៅ​នៃ​ការ​ចម្លង​មេរោគ​នេះបាន។

កាល​ពី​ចុង​ខែ​មីនា និង​ដើម​ខែ​មេសា ប្រទេស​អេស្ប៉ាញ​បាន​រាយការណ៍​អំពី​ការ​ឆ្លង​ថ្មីរហូត​ដល់​ ១០.០០០​ករណី​ ក្នុង​មួយ​ថ្ងៃ៕

XS
SM
MD
LG