លោក Biden ជំរុញផែនការដ៏ធំក្នុងការផលិតបន្ទះឈីបអាមេរិក ជាមួយនឹងមជ្ឈមណ្ឌលតម្លៃ៦.៦ពាន់លានដុល្លារក្នុងរដ្ឋ Arizona
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃទី៨ ខែមេសា បានប្រកាសពីការផ្តល់ប្រាក់ចំនួន៦,៦ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូនិក semiconductor ដ៏ល្បីមួយរបស់កោះតៃវ៉ាន់ ដែលកំពុងដំណើរការផលិតនៅក្នុងរដ្ឋ Arizona ដែលរួមបញ្ចូលនូវទីតាំងទី៣ ដែលនឹងធ្វើឱ្យទឹកប្រាក់វិនិយោគសរុបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះមានចំនួន៦៥ពាន់លានដុល្លារក្នុងរដ្ឋនេះ។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមានអ្នកស្រី Anita Powell មានសេចក្តីរាយការណ៍មួយជុំវិញរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖