ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឬ​ទេ?


បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​លើ​ទូរទស្សន៍​នៃ​ការ​បង្ហោះ​មីស៊ីល Pukguksong-2 របស់​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៣​ខែកុម្ភៈ ឆ្នាំ២០១៧។
បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​លើ​ទូរទស្សន៍​នៃ​ការ​បង្ហោះ​មីស៊ីល Pukguksong-2 របស់​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១៣​ខែកុម្ភៈ ឆ្នាំ២០១៧។

បន្ទាប់​ពីការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​២ដង ​និង​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ជា​ច្រើន​ដង​មកនៅ​ឆ្នាំ​២០១៦​ មេដឹកនាំ​កូរ៉េខាង​ជើង Kim Jong Un ​បាន​សាក​ល្បង​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​មធ្យម​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ។ កាំជ្រួច​នោះ​បាន​ហោះ​ចម្ងាយប្រហែល​៥រយ​គីឡូម៉ែត្រ​មុន​ពេល​ធ្លាក់​ចូល​ក្នុង​ផ្ទៃ​ទឹក​អន្តរជាតិ​នៅ​ចន្លោះ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ប្រទេស​ជប៉ុន។កាំជ្រួច​មីស៊ីល​នោះ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​បាន​ត្រូវ​ប្រើប្រាស់​ដោយ​ឥន្ធនៈ​រឹង ​ជា​ប្រភេទ​ឥន្ធនៈ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ការ​បាញ់​បង្ហោះ​នៅ​ថ្ងៃ​អនាគត​មាន​ការ​លំបាក​ធ្វើ​ការ​តាម​ដាន។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ទៅ​តាម​សំណើ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ជប៉ុន ​និង​សហរដ្ឋ​អាមេរិក។ ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​ សហ​ប្រជាជាតិដែល​មាន​ប្រទេស​១៥​ជា​សមាជិក​បាន​ថ្កោលទោស​ជា​ឯកច្ឆន្ទ​ដល់​ការ​បាញ់​បង្ហោះ​កាំជ្រួច​នេះ។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ច្រាន​ចោល​សេចក្តី​ថ្លែងការណ៍របស់​អង្គការ​សហប្រជាជាតិ​ដោយ​និយាយ​ថា ការ​សាកល្បងនេះ​ជា​លក្ខណៈ​ការពារ។ ដូច្នេះ តើ​ការ​ស្តី​បន្ទោស​កាល​ពីពេល​ថ្មីៗ​នេះ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រ​ជាជាតិ​នឹង​ធ្វើ​ឲ្យ​កូរ៉េ ខាង​ជើង​មាន​ឥរិយាបថ​ខុស​ប្លែក​ដែរ​ឬ​ទេ?

លោក Harry Kazianis នាយក​ការ​សិក្សា​ខាង​ការពារ​ប្រទេស​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​ផល​ប្រយោជន៍​ជាតិ​បាន​និយាយ​ថា «កូរ៉េ​ខាង​ជើង​មាន​ការ​ភ័យ​ខ្លាច​ការ​ផ្លាស់​ប្តូរ​របប​ដោយ​សហរដ្ឋ​អាមេរិក‍ ឬ​មហាអំណាច​ខាង​ក្រៅ»។

​លោក​និយាយ​ថា​ «កូរ៉េ​ខាង​ជើង​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ថា ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ណា​មួយ​នឹង​ធ្វើ​ការ​សម្រេចចិត្ត​ដូចជាករណីក្នុង​ប្រទេស​អ៊ីរ៉ាក់ ​អាហ្វហ្គានីស្ថាន ​ឬ​ប្រទេស​លីប៊ី ​ដែល​វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប‍​ដឹកនាំ»៕

XS
SM
MD
LG