- ដោយ VOA
ភ្លើងឆេះព្រៃនៅរដ្ឋ កាលីហ្វ័រញ៉ា រាលដាលកាន់តែខ្លាំងនិងបង្កឲ្យមនុស្សស្លាប់ចំនួន២៣នាក់
ភ្លើងឆេះព្រៃបានរាលដាលនៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា កាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់។ ភ្លើងឆេះព្រៃនេះបានរាលដាលកាន់តែខ្លាំងជាមួយនឹងកម្លាំងខ្យល់ខ្លាំងនិងអាកាសធាតុស្ងួត។
តួលេខអ្នកស្លាប់មានចំនួន២៣នាក់ ហើយអាចនឹងបន្តកើនឡើងទៀត ខណៈដែលក្រុមការងារជួយសង្គ្រោះបានទៅដល់តំបន់ដ៏ធំសម្បើមនេះ ដែលរងការបំផ្លិចបំផ្លាញក្លាយជាផេះ។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញដោយមិនអាចយកអ្វីទៅជាមួយបាននោះទេ។