ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ស្នើ​ឲ្យ​តុលាការ​កំពូល​​ធ្វើ​មោឃភាព​​ច្បាប់​សុខភាព​ Obamacare ក្នុង​អំឡុង​ពេល​មាន​ជំងឺរាតត្បាត


រូប​ឯកសារ៖ បាតុករ​តវ៉ា​ទាមទារ​ឲ្យ​រក្សា​ទុក​ច្បាប់​ថែ​ទាំ​សុខភាព Affordable Care Act (ACA) ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ Obamacare នៅ​ទី​ក្រុង Chicago កាល​ពីឆ្នាំ​២០១៧។
រូប​ឯកសារ៖ បាតុករ​តវ៉ា​ទាមទារ​ឲ្យ​រក្សា​ទុក​ច្បាប់​ថែ​ទាំ​សុខភាព Affordable Care Act (ACA) ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ Obamacare នៅ​ទី​ក្រុង Chicago កាល​ពីឆ្នាំ​២០១៧។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ដែល​ករណី​ឆ្លងវីរុស​កូរ៉ូណា​ប្រចាំ​ថ្ងៃ​នៅ​សហរដ្ឋ​អាមេរិកបាន​កើន​ឡើង​ខ្ពស់​ថ្មី​មិន​ធ្លាប់​មាន ​រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) បាន​ដាក់​បណ្តឹង​ទៅ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ទុក​ជា​មោឃៈ​នូវ​ច្បាប់​ថែ​ទាំ​សុខភាព Affordable Care Act ហៅ​កាត់​ថា ACA ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ Obamacare។

ខុស​ពី​ប្រទេស​លោក​ខាង​លិច​ដទៃ​ទៀត ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព​របស់​ពលរដ្ឋ​អាមេរិក​ជាប់​ទាក់ទង​នឹង​ការងារ​របស់​ពួក​គេ។ ហេតុ​នេះ​ហើយ ចាប់​ពី​មាន​ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម​ដើម្បី​ទប់​ស្កាត់​កូវីដ១៩​មក ពលរដ្ឋ​អាមេរិក​ជា​ច្រើន​មិន​ត្រឹម​តែ​បានបាត់​បង់​ការងារ​ប៉ុណ្ណោះ​តែ តែ​ក៏​បាន​បាត់បង់​ការ​ធានា​រ៉ាប់រង​សុខភាព​ដែរ។

ម៉្យាង​ទៀត និយោជក​អាមេរិក​ខ្លះ​មិន​ផ្តល់​ការ​ធានា​រ៉ាប់រង​សុខភាព​ទេ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​ត្រូវ​បង្ខំ​ទិញ​ការ​ធានារ៉ាប់​រង​សុខភាព​ដោយ​ខ្លួន​ឯង។ គោលបំណង​នៃ​ច្បាប់ Affordable Care Act គឺ​ដើម្បី​ជួយ​សាធារណជន​អាច​ទិញ​ការ​ធានារ៉ាប់រង​សុខភាព​ក្នុង​តម្លៃ​សម​រម្យ​បាន។​

ប្រតិកម្ម​ទៅ​នឹង​វិធាន​ចុង​ក្រោយ​របស់​សេតវិមាន​នេះ លោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ពី​គណបក្ស​ប្រជាធិបតេយ្យថ្លែង​ចោទ​លោកប្រធានាធិបតី​Trump និង​គណបក្ស​សាធារណរដ្ឋ​ថា ធ្វើ​យុទ្ធនាការ​ដើម្បី​លុប​បំបាត់​ការការពារ​និង​ផលប្រយោជន៍​ដែល​ច្បាប់​ធានារ៉ាប់រង​សុខភាពនេះ​ផ្តល់​ឲ្យ​ក្នុង​អំឡុង​ពេល​កំពុង​មាន​វិបត្តិរាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​ថា​សកម្មភាព​នេះ​ជា​រឿង​ឃោរឃៅ។​

តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​រំពឹង​ថា​នឹង​ស្តាប់​សក្ខីកម្ម​អំពី​រឿង​នេះ​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ។

កាល​ពី​ថ្ងៃ​សុក្រ​ក្រុម​ការងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ប្រយុទ្ធ​នឹងជំងឺ​កូវីដ១៩​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ រំពឹង​ថា​នឹង​ធ្វើសន្និសីទ​ព័ត៌មាន​សាធារណៈ​ជា​លើក​ដំបូង​ក្រោយ​ការ​ផ្អាក​រយៈ​ពេល​ជិត​២​ខែ​មក​ហើយ ដោយ​លោក​អនុប្រធានាធិបតី​Mike Pence ជា​អ្នក​ដឹកនាំ​សន្និសីទ​ព័ត៌មាន​នេះ៕

XS
SM
MD
LG