សំណួរនៅពេលនេះ ទាក់ទិននឹងអនាគតរបស់លោក Biden អ្នកស្រី Harris និងសហរដ្ឋអាមេរិក
ការសម្រេចចិត្តកាលពីថ្ងៃអាទិត្យរបស់លោកប្រធានាធិបតី Joe Biden ក្នុងការចាកចេញពីការប្រជែងយកតំណែងប្រធានាធិបតីបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសេតវិមាននិងលើសពីនេះ ដោយបន្សល់ទុកនូវភាពមិនច្បាស់លាស់អំពីការតែងតាំងបេក្ខជនប្រធានាធិបតីពីគណបក្សប្រជាធិបតេយ្យនៅពេលបន្ទាប់មក។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅសេតវិមានអ្នកស្រី Anita Powell រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៖