រដ្ឋចំនួន៥កំពុងធ្វើការបោះឆ្នោតបឋមនៅថ្ងៃអង្គារនេះ នៅពេលគណបក្សសាធារណរដ្ឋកំពុងប្រជែងយកអាសន:ព្រឹទ្ធសភារដ្ឋ Kansas ក្នុងចំណោមនៃការប្រកួតប្រជែងសំខាន់ៗ។ ចំនួនបេក្ខជន១១រូបកំពុងប្រជែងចាប់យកឱកាសសម្រាប់ការបោះឆ្នោតជាសកលនៅខែវិច្ឆិកា នោះជាពេលដែលក្រុមអ្នកបោះឆ្នោតនឹងរើសបេក្ខជនមកបំពេញអាសន:ព្រឹទ្ធសភាដែលចូលនិវត្តន៍ គឺលោក Pat Roberts។ លោក Pat Roberts បានគាំទ្រលោកសមាជិកសភា Roger Marshall ដែលបេក្ខជនបានទទួលការគាំទ្រពីក្រុមមេដឹកនាំគណបក្សផងដែរ។
អតីតរដ្ឋមន្ត្រីការបរទេសសម្រាប់រដ្ឋ Kansas គឺលោក Kris Kobach និង លោកBob Hamilton ជាស្ថាបនិកក្រុមហ៊ុនផ្នែកប្រព័ន្ធទឹកគឺជាដៃគូប្រជែងសំខាន់សម្រាប់មុខតំណែងនេះ។
ការបាត់បង់អាសន:ព្រឹទ្ធសភារដ្ឋ Kansas របស់គណបក្សសាធារណរដ្ឋចុងក្រោយកើតឡើងកាលពីឆ្នាំ១៩៣២។
បេក្ខជនគណបក្សសាធារណរដ្ឋដែលជាប់ឆ្នោតនៅថ្ងៃអង្គារនេះទំនងជាជាប់នៅខែវិច្ឆិកា តែបេក្ខជនគណបក្សប្រជាធិបតេយ្យ Barbara Bollier ដែលបានប្រមូលថវិកាបានច្រើនជាងបេក្ខជនគណបក្សសាធារណរដ្ឋ ហើយគណបក្សលោកស្រីកំពុងកើនសំឡេងខ្លាំងដើម្បីធ្វើឱ្យមានសំឡេងភាគច្រើនបំផុតក្នុងព្រឹទ្ធសភា៕