វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣
អគ្គិភ័យបានបំផ្លាញជម្រកចំនួន ២.000 ខ្នង នៅជំរំជនភៀសខ្លួនបង់ក្លាដែសកាលពីថ្ងៃអាទិត្យ។ កូរ៉េខាងត្បូងបានបញ្ឈប់បណ្តឹងមួយរបស់អង្គការពាណិជ្ជកម្មពិភពលោកប្រឆាំងនឹងជប៉ុន។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ព្រមានថា កោះតៃវ៉ាន់ត្រូវតែប្រុងប្រយ័ត្នចំពោះការលុកលុយរបស់ចិន។ នេះជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣៕