VOA សង្ខេប៖ ព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា ក្នុងសប្តាហ៍ទី២ មិនា ២០១៨
ព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា ក្នុងសប្តាហ៍ទី២ មិនា ២០១៨៖ អង្គការសង្គមស៊ីវិលនិង គណបក្សជំទាស់ ទាមទារ ឲ្យមានការស៊ើបអង្កេតអំពើហិង្សានៅខេត្តក្រចេះ។ តុលាការកំពូលសម្រេចទាត់ចោលសំណើព្យាបាលជម្ងឺក្រៅពន្ធនាគារលោក កឹម សុខា។ កងទ័ពកម្ពុជាត្រៀមធ្វើសមយុទ្ធជាមួយកងទ័ពចិន។ លោក ហ៊ុន សែន ប្រកាស មិនចរចាជាមួយមន្ត្រី គណបក្សប្រឆាំង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្រកាសចូលរួមកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី។