ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​បារាំង​២​នាក់ប្រគុំ​ភ្លេង​ខ្មែរ​ឆ្នាំ​៦០​ដើម្បី​ជួយ​បន្ធូរ​ភាព​តាន​តឹង​ផ្លូវ​ចិត្ត ក្នុងគ្រាមាន​ជំងឺ​កូវីដ​១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជំងឺ​កូវីដ​១៩​ដែល​កំពុង​រាត​ត្បាត​ជុំ​វិញ​ពិភពលោក នាំ​ឲ្យមនុស្ស​នៅ​ប្រទេស​ផ្សេងៗ​ស្ថិត​នៅ​ក្នុង​ផ្ទះ និង​រក្សាគម្លាត​ពី​គ្នា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរ៉ុស​កូរូណា ដែល​មិន​ទាន់​មាន​ថ្នាំ​ឬ​វ៉ាក់​សាំង​ដើម្បីព្យាបាល​នេះ។ ដើម្បី​បំបាត់​ការ​ធុញ​ទ្រាន់ និង​ភាព​តាន​តឹង​ក្នុង​ចិត្ត​ មនុស្ស​ម្នា​នាំ​គ្នា​ប្រើ​ប្រាស់​វិធី​ផ្សេងៗ ដូច​ជា​​​ស្រែក​ច្រៀងឆ្លើយ​ឆ្លង​គ្នា​​ពី​បង្អួចឬ បង្កើត​វីដេអូ​កំប្លែង​​ក្នុង​ប្រព័ន្ធ​ទាក់​ទង​សង្គម​ជា​ដើម។ សម្រាប់​បង​ប្អូន​ជី​ដូន​មួយ​២​នាក់​នៅ​ប្រទេស​បារាំង ពួកគាត់​នាំ​គ្នា​ឆ្លៀត​យក​ពេល​សម្រាក​ពី​ការងារ ដើម្បីប្រគុំ​ភ្លេង​ខ្មែរ​សម័យ​ដើម​ពិរោះៗ ដើម្បី​ចាក់​ផ្សាយចែក​ជូន​ជន​រួ​ម​ជាតិ​កម្ពុជា​នៅ​ជុំ​វិញ​ពិភពលោក​តាម​YouTube។ តទៅ​នេះ​​ជា​បទ​សន្ទនា​រវាង​​លោក​ប៉ូច រាសី នៃ​វីអូអេ ជាមួយ​លោក ឈៀង ណារ៉ា និង លោក សេក ណារិន នៃ​ក្រុម Khmers Blues អំពី​ការ​ប្រគុំ​ភ្លេង​របស់​លោក​ទាំង​ពីរ ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG