អាស៊ីខនន័រ Asia Corner៖ ប្រាក់ឈ្នួលអប្បរមាសម្រាប់វិស័យកាត់ដេរនៅកម្ពុជាក្នុងឆ្នាំ២០២៥មានចំនួន២០៨ដុល្លារ
ប្រាក់ឈ្នួលអប្បរមាសម្រាប់វិស័យកាត់ដេរនៅកម្ពុជាក្នុងឆ្នាំ២០២៥ មានចំនួន ២០៨ដុល្លារ។ សេដ្ឋីអចលនទ្រព្យវៀតណាមប្រឈមនឹងការកាត់ក្តីរឿងលាងលុយកខ្វក់។ ក្រុមហ៊ុន ICOM របស់ជប៉ុនថា ខ្លួនបានឈប់ផលិតម៉ាកអាយកូម(វិទ្យុទាក់ទង) ដែលត្រូវបានប្រើនៅក្នុងករណីផ្ទុះនៅលីបង់។ កូរ៉េខាងត្បូងថា មីស៊ីលរបស់កូរ៉េខាងជើងបានធ្លាក់នៅតំបន់ភ្នំ។ ជប៉ុននិងបារាំងធ្វើសមយុទ្ធប្រយុទ្ធជាយក្រុងរួមគ្នាដើម្បីពង្រឹងទំនាក់ទំនងយោធា។ នេះជាកម្មវិធី វីអូអេ អាស៊ីខនន័រ (VOA Asia Corner) ជាមួយអ្នកនាង នីណា យេង សម្រាប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤៕