អាស៊ីខនន័រ Asia Corner៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តល់មូលនិធិដល់អ្នកចិញ្ចឹមសត្វឆ្កែ មុនច្បាប់ហាមបរិភោគសាច់ឆ្កែចូលជាធរមាន
រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តល់មូលនិធិដល់អ្នកចិញ្ចឹមសត្វឆ្កែ មុនច្បាប់ហាមបរិភោគសាច់ឆ្កែចូលជាធរមាននៅឆ្នាំ ២០២៧។ សត្វដំរីនិងសត្វរាប់ពាន់ក្បាលត្រូវបានជម្លៀសរកទីសុវត្ថិភាពពីគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសថៃ។ នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba បង្គាប់ឲ្យគណៈរដ្ឋមន្ត្រីរបស់លោកបង្កើតផែនការផ្តល់ប្រាក់ឧបត្ថម្ភ។ មេដឹកនាំកូរ៉េខាងជើងគំរាមប្រើអាវុធនុយក្លេអ៊ែរ បើសិនជាមានការបំពានដែនអធិបតេយ្យភាពរបស់ខ្លួន។ នេះជាកម្មវិធី វីអូអេ អាស៊ីខនន័រ (VOA Asia Corner) ជាមួយអ្នកនាង នីណា យេង សម្រាប់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤៕