ព្រៃមួយដែលគេតែងហៅថា ព្រៃ Calais និងដែលជាបណ្តុំនៃជំរុំជាច្រើន នៅក្នុងក្រុង Calais ប្រទេសបារាំងបានក្លាយទៅជាជម្រកសម្រាប់ជនទេសន្តរប្រវេសន៍មកពីតំបន់ដែលមានបញ្ហាជាច្រើននៅក្នុងពិភពលោក រួមមានប្រទេសអាហ្វហ្គានីស្ថាន ស៊ូដង់ និងអេរីត្រេ (Eritrea)។ ដោយមានមនុស្សជាង៤.០០០នាក់ទៅហើយនៅក្នុងជំរុំនេះ ស្ថានភាពរស់នៅ នៅទីនោះ មានលក្ខណៈយ៉ាប់យឺនមែនទែន។ ប៉ុន្តែមនុស្សភាគច្រើននៅតែចូលមកទីនោះ ហើយជនទេសន្តរប្រវេសន៍ជាច្រើនហ៊ានប្រថុយនឹងអ្វីៗគ្រប់បែបយ៉ាង ក្នុងបំណងទៅឲ្យដល់ចក្រភពអង់គ្លេស ដោយលាក់ខ្លួននៅលើឡានដឹកទំនិញ ដែលឆ្លងកាត់ផ្លូវក្រោមសមុទ្រ Eurotunnel។ លោក Nicolas Pinault ដែលជាអ្នកយកព័ត៌មានពិសេសរបស់ VOA បានទៅដល់ព្រៃនោះ ទីដែលលោកចងក្រងកម្រងរូបភាពនេះ។