ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​និង​កម្ពុជា​ចាប់ផ្តើម​ពិភាក្សា​ទ្វេភាគី​និង​តំបន់​នៅ​កម្ពុជា


រូបភាព​កសារ៖ ទង់​ជាតិ​កម្ពុជា​ និង​វៀតណាម​ត្រូវ​បាន​គេ​ដាក់​នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​ ដើម្បី​​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​គណៈប្រតិភូវៀតណាម ​នៅក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។​ (ហ៊ាន សុជា​តា​/VOA)
រូបភាព​កសារ៖ ទង់​ជាតិ​កម្ពុជា​ និង​វៀតណាម​ត្រូវ​បាន​គេ​ដាក់​នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​ ដើម្បី​​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​គណៈប្រតិភូវៀតណាម ​នៅក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។​ (ហ៊ាន សុជា​តា​/VOA)

គណៈ​ប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​ផាម ប៊ិញមិញ ធ្វើដំណើរ​មក​ដល់ ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ​ដើម្បី​ចាប់ផ្តើម​កិច្ច​ប្រជុំ​នៅក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ពីរថ្ងៃ​ជាមួយ​នឹង​លោក​សមភាគី​របស់​លោក​គឺ​លោក​ប្រាក់ សុខុន ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីការ​បរទេស​កម្ពុជា​លើ​បញ្ហា កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ​និង ​បញ្ហា​តំបន់ ​ហើយនឹង​បញ្ហា​សកល​ផងដែរ ​ដែល​ភាគី​ទាំងពីរ​បាន បញ្ជាក់​ថា​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ទាំងពីរ។​ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​កិច្ចប្រជុំ​គណៈកម្មាការ​ចម្រុះ​របស់​ប្រទេស​ទាំងពីរ លើកទី​១៧នេះ​ នឹង​ពិភាក្សា​ពី​បញ្ហា​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ វប្បធម៌​ វិទ្យាសាស្ត្រ ​និង​បច្ចេក ទេស​ចាប់​ពីថ្ងៃទី​ ២០ ​ដល់​ថ្ងៃទី​២១​ ខែសីហា​ ដែល​រដ្ឋមន្ត្រី​ការបរទេស​ទាំងពីរ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ។ ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖

«កិច្ចប្រជុំ​គណៈកម្មាការ​ចម្រុះ​កម្ពុជា​ វៀតណាម ​ត្រូវបាន​រៀបចំ​ឡើង​ជាទៀង​ទាត់​ក្នុង​គោល​បំណង​ធ្វើ​បច្ចុប្បន្នភាព​ វឌ្ឍនភាព​កិច្ច​សហ​ប្រតិបត្តិការ​ និង​ការរិះរក​វិធី ​និង​មធ្យោបាយ​នានា​ដើម្បី​ពង្រីក ថែម​ទៀត​នូវ​វិសាល​ភាព ​និង​ប្រសិទ្ធភាព​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​នៅ​ក្នុង​វិស័យ​នានា។​ កិច្ច​ប្រជុំនេះ​ក៏នឹង​ផ្តល់​កាលានុវត្តភាព​សម្រាប់​ភាគី​ទាំងពីរ ​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើកិច្ច សហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​តំបន់ ​និង​អន្តរជាតិ​ដែល​មាន​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​ផង ដែរ‍»។

គេ​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​តើ​បញ្ហា​បន្ទាន់​ជាក់លាក់​អ្វីខ្លះ​ដែល​ភាគី​ទាំងពីរ​ត្រូវ​ពិភាក្សាគ្នា​ទេ​ក្នុង ជំនួប​នោះ។ ​តែ​គណៈប្រតិភូ​វៀតណាម​នឹងជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ផងដែរ៕

XS
SM
MD
LG