គណបក្សកុម្មុយនិស្តវៀតណាមបានបើកកិច្ចប្រជុំសភារយៈពេល៨ថ្ងៃដើម្បីកំណត់ឈ្មោះមេដឹកនាំនានានៅក្នុងប្រទេសនៅរយៈពេល៥ឆ្នាំខាងមុខនេះ។
សភាបានបើកកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ដោយមានគណៈប្រតិភូទាំងអស់ចំនួន ១៥១០នាក់ដែលមកពីទូទាំងប្រទេស ដើម្បីវាយតម្លៃទៅលើគោលនយោបាយការបំពេញការងារ និងដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ប្រធានាធិបតី ប្រធានសភាជាតិ និងអគ្គលេខាធិការនៃគណបក្សដែលនឹងក្លាយជាមេដឹកនាំរបស់ប្រទេសដោយជាក់ច្បាស់។
ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសកុម្មុយនិស្តដទៃទៀត ប៉ុន្តែដូចសម្ព័ន្ធមិត្តចិនដែរ រដ្ឋបាលរបស់ប្រទេសនេះលើកកម្ពស់សេដ្ឋកិច្ចទីផ្សារដែលស្រដៀងនឹងសេដ្ឋកិច្ចទីផ្សារសេរី នៅក្នុងបរិបទមួយដែលមានគណបក្សតែមួយគត់របស់រដ្ឋ ដែលដាក់កម្រិតលើសេរីភាពរបស់ប្រជាជនចំនួន៩៣លាននាក់របស់ខ្លួន។
ប្រធានគណបក្សដែលកំពុងតែកាន់តំណែង គឺលោក Nguyen Phu Trong អាយុ៧១ឆ្នាំ អាចនឹងកាន់តំណែងដដែល ដែលខុសពីលោកនាយករដ្ឋមន្រ្តី Nguyen Tan Dung អាយុ៦៦ឆ្នាំ ដែលនឹងចូលនិវត្តន៍៕